អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ស៊ីនហ្សូ អាបេ នៅស្ថាន កុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប


សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងសហការីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្ត សៀមរាប នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ ក៏បានសម្តែងនូវការគោរពដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់ឯកឧត្តម ស៊ីនហ្សូ អាបេ ជាមួយគ្រួសារសព ប្រជាជនជប៉ុន ក៏ដូចជា រាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈជំនួយផ្សេងៗ ក្នុងការជួសជុលប្រាសាទនានា។

ក្នុងឱកាសដ៏ក្រៀមគ្រាំនេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី សូមឧទ្ទិសកុសល ផលបុណ្យដែលបានសាង និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ បានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕