អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុល ខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល

សៀមរាប៖ ការងារជួសជុលខ្លោងទ្វារខាងលិចប្រា សាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។

ដោយផ្អែកលើស្ថានភាពខូចខាតនៃតួខ្លោងទ្វារទាំង មូល ក្នុងរយៈពេលជិត២ឆ្នាំនៃដំ ណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស(Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់,ពុកផុយ និងរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម៕