សំណុំរឿងប៉ុនប៉ងមនុស្សឃាត ជនបង្កគេចវេស មិនចូលខ្លួនបំភ្លឺនៅតុលាការ ប្រៀបដូចកំពុងបង្ហាញភាពកំសាក


សៀមរាប៖ បុគ្គលឈ្មោះសោម សមស័ក្ត នាយកទី ចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាចុងបណ្តឹងក្នុងរឿងប៉ុនប៉ងមនុស្សឃាត បានគេចវេសមិនចូលខ្លួនបំភ្លឺនៅតុលាការ តាមដីការកោះហៅជាលើកទីពីរ ដោយដាក់ពាក្យសុំពន្យាពេលទៀត។
  ការដែលបុគ្គលដ៏មានឥទ្ធិពលរូបនេះ ព្យាយាមគេច វេសមិនចូលខ្លួនទៅបំភ្លឺជាលើកទីពីរ គឺប្រៀបបាននឹងកំពុងដើរស្រាតខោរ បង្ហាញពីភាពកំសាករបស់ខ្លួនដល់មហាជនរាប់សិបម៉ឺននាក់អីយ៉ាងចឹង។
    លោកស្រីសាត ធីតា អ្នកនាំពាក្យអយ្យការអម សា លាដំបូងខេត្តសៀមរាប មិនបានបញ្ជាក់អំពីករណីខាងលើនេះទេ ដោយទូរសព្ទ័ហៅចូលច្រើនដងមិនមានការឆ្លើយតប។
    ប៉ុន្តែប្រពភព័ត៌មានពីមន្ត្រីតុលាការ បានអោយដឹងថា បុគ្គលឈ្មោះសោម សមសក្ត័ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ប៉ុក ដារ៉ា កោះហៅឲ្យចូលខ្លួនបំភ្លឺជាលើកទីពីរនៅម៉ោង ៨.៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លើបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលបានប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចផ្សារ អាស៊ី ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប៉ុន្តែដល់ថ្ងៃកំណត់ឈ្មោះសោម សមសក្ត័ ដាក់ពាក្យពន្យាបន្តទៀត។
    ការដែលបុគ្គលឈ្មោះសោម សមសក្ត័ មិនបានចូល ខ្លួនទៅបំភ្លឺតាមអំណាចដីការកោះរបស់តុលាការ ក្នុងថ្ងៃកំណត់ជាលើកទី២ បានធ្វើអោយមហាជនក្នុងខេត្ត សៀមរាប ជាពិសេសអ្នកតាមដានព័ត៌មានដ៌ក្តៅគគុកមួយនេះ ដាក់ការងឿងឆ្ងល់ រហូតដាក់ជាសំណួរផ្សេងៗគ្នា។
. អ្នកខ្លះលើកជាសំណួរថា តាមរូបភាព និងដំណើរ រឿងនៅកន្លែងកើតហេតុ មើលទៅលោកសោម សមសក្ត័ ហាក់បង្ហាញឥទ្ធិពលថាខ្លួនខ្លាំង សូម្បីតែមនុស្សស្រីទន់ខ្សោយម្នាក់ ក៍អាចជេរប្រមាថ លើកដៃវាយ ថែមទាំងបើកឡានប៉ុនប៉ងបំបុក។ ចុះត្រឹមតែចូល ខ្លួនបំភ្លឺនៅតុលាការ ចាំបាច់ខ្លាចរហូតសុំពន្យាពេលម្តងហើយម្តងទៀតបែបនេះ។
  .ចំណែកអ្នកខ្លះទៀត បានលើកឡើងថា តាមពិតលោកសោម សមសក្ត័ ខ្លាំងបានតែជាមួយអ្នកទន់ ខ្សោយប៉ុណ្ណោះ។ ហ៊ានលើកដៃវ៉ៃមនុស្សស្រី ចុះមេចក៍មិនហ៊ានយកសារ៉ុងមនុស្សស្រីមកគ្របមុខដើរចូលតុលាការដែរផងទៅ..យ៉ាងណាសូមកុំយកសារ៉ុងរបស់មនុស្សស្រីគ្របមុខហើយគេចវេស ពីផ្លូវច្បាប់អោយសោះ។ បើធ្វើរបៀបនេះ មិនខុសអីពីដើរស្រាតខោរ បង្ហាញដល់ភ្នែងហ្វូងមហាជនរាប់ម៉ឺនគូរ ពីភាពកំសាករបស់ខ្លួនតែ ប៉ុណ្ណោះ។
  .ចំណែកឯក្រុមអ្នករងចាំអ៊ុត អំពីលទ្ធផល នៃផ្លូវតុលាការ បានសម្តែងការសោកស្តាយ ដោយលើក ឡើងថា នៅដំកាលប៉ូលិស បុគ្គលឈ្មោះសោម សមសក្ត័ ពេលចូលខ្លួនទៅឆ្លើយបំភ្លឺ មានការហែរហមដោយរថយន្តសេរីទំនើប៤ទៅ៥គ្រឿង មានសេនាជូន និងមានសាក្សីជាច្រើនទៅជួយឆ្លើយ ដែលមើលទៅហាក់កំពុងបង្ហាញឥទ្ធិពលរបស់ខ្លួនដល់សមត្ថកិច្ចប៉ូលិស។  អីចឹងទេពេលនេះ គេចង់ឃើញបុគ្គលសោម សមសក្ត័ មានការហែរហមដោយក្រុម សេនា និងរថយន្តសេរីទំនើប៤ទៅ៥គ្រឿងមកកាន់តុលាការវិញម្តង។ តើហេតុអីក៍មិនបង្ហាញឥទ្ធិពលរបស់ខ្លួនទៀត.? ចាំបាច់គេចវេសដោយយកលេសពន្យាពេល. ឬមួយក៍ ឮតែឈ្មោះតុលាការបុគ្គលរូបនេះដេកគ្រុនមិនទាន់ជាទេ.! តាម ពិត ដល់ពេលជួបអ្នកមែន..ទើបដឹងថា សោម សមសក្ត័ គ្រាន់តែជាខ្លាក្រដាសសោះ. ចេះខ្លាច ស្រមោលខ្លួនឯងដែរ។
    ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចស្វែងរកជួប ដើម្បីសុំការបកស្រាយពីលោកសោមសមសក្ត័ បាននៅឡើយទេជុំវិញបណ្តឹងចោទប្រកាន់ខាងលើនេះ។
    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេត នា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២
   ទោះបីលោកសោម សមសក្ត័ ពន្យាពេលក្នុងការចូលខ្លួនទៅបំភ្លឺនៅតុលាការរហូតពីរដងហើយក៍ដោយ ក៍លោកស្រី ផាត់ សុជឿន នៅតែបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំលើតុលាការខេត្តសៀមរាបថា ស្ថាប័នច្បាប់មួយនេះ នឹងផ្តល់យុត្តិធម៌មកជូនលោកស្រីដែលជាជនរងគ្រោះជាក់ជាមិនខាន៕