អ្នកទេសចរបរទេសម្នាក់បានស្លាប់ ដោយសាលង់ទឹកនៅលើខ្នងភ្នំ គូ លេន

សៀមរាប៖ អ្នកទេសចរបរទេស ជាជនជាតិម៉ុងហ្គោលីម្នាក់ បានលង់ទឹកស្លាប់ ពេលដែលកំពុងហែលទឹកលេង នៅលើភ្នំគូលេន។
    របាយការណ៍ របស់ប៉ុស្តិ៍រដ្ឋបាលខ្នងភ្នំ បានបង្ហាញ ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ នឹង ៣០នាទី នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ។ ជនរងគ្រោះមានឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦  ជាអ្នកទេសចរ ជនជាតិម៉ុងហ្គោលី(MONGOLIA) កាន់លិខិតឆ្លងដែនលេខ E 2778114
     របាយការណ៍បង្ហាញថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកលេងទឹកធ្លាក់ព្រះអង្គធំជាមួយមិត្តភក្តិម្នាក់ទៀតដែលកាន់លិខិតឆ្លងដែន E 30569 72 ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយនឹងអ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន ១៥ នាទី ជនរងគ្រោះក៏បានជួយមិត្តភិក្ដស្រីមកទុកនៅមាត់ច្រាំងម្ខាង រួចក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត។ ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្មតែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ លុះ ដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកឃើញ តែពេលនោះជនរងគ្រោះបានស្លាប់ទៅហើយ ៕