លី អ៊ុំអេង កំពុងដាំទឹកក្តៅស្រោច លើខ្លួនឯង ក្រោយពីប្រមូលរឿងចាស់ច្រើនឆ្នាំ ទៅផ្សព្វផ្សាយវាយប្រហារដល់មន្ត្រីអនុវត្តច្បាប់

ដោយ:កវី/សៀមរាប៖ស្ត្រីដែលពោពេញដោយភាពអាស្រូវក្នុងរឿងទំនាស់ដីធ្លីឈ្មោះលី អ៊ុំអេង ត្រូវបានគេមើលឃើញថា កំពុងតែដាំទឹកក្តៅស្រោចលើខ្លួនឯងហើយ។
ការដែលក្រុមអ្នកតាមដានព័ត៌មាន អះអាងបែបនេះគឺក្រោយពេលស្ត្រីខាងលើ បានប្រមូលរឿងចាស់ច្រើនឆ្នាំដែលត្រូវបានដោះស្រាយរួចហើយនោះ មកផ្តល់អោយបណ្តាញផ្សព្វផ្សាយមួយ ចុះផ្សាយវាយប្រហារទៅលើមន្ត្រីសាធារណ:ដែលកំពុងអនុវត្តច្បាប់។
ស្ត្រីឈ្មោះលី អ៊ុំអេង ជាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប.ឧត្តរមានជ័យ ដែលនណាៗក៍គេស្គាល់ថា កំពូលតារា ជម្លោះរឿងដីធ្លី កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ បានយករឿងចាស់យូឆ្នាំទៅអោយបណ្តាញផ្សព្វ ផ្សាយមួយចុះ ផ្សាយវាយប្រហារ មួលបង្កាច់ ដល់អង្គភាពអាជ្ញាធរជាតិអប្សរា ដោយចោទថា អង្គភាពជាតិមួយនេះ ឃុបឃិតគ្នាធ្វើឯកសារសរសេរដោយដៃ ហើយលុបដោយជើងដើម្បីរំលោភ បំពានយកដីរបស់ខ្លួននៅបំបន់ឃ្យូងយូ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រៅពីនោះក៍បានផ្សព្វផ្សាយចោទប្រកាន់ថា ស្ថាប័នជាតិមួយនេះរំលោភបំពានចង់បានទ្រព្យសម្បត្តិរបស់ខ្លួន ដោយប្រ ព្រឹត្តអំពើពុករលួយ។ល។
ជាមួយនឹងព័ត៌មានបែបវាយប្រហារ ដែលកំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសមន្ត្រីបំរើការសា ធារណ:នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា បានថ្លែងអោយដឹងថា រឿងរ៉ាវខាងលើគឺបានដោះស្រាយច្រើនឆ្នាំមកហើយ។ ដីនៅតំបន់ឃ្យូងយូ ត្រូវបានដោះស្រាយជា គោលនយោបាយ និងបានវាស់វែងសម្រេចដោយគណ:កម្មការចម្រុះរួចរាល់ផងដែរ។ ប៉ុន្តែស្ត្រីខាងលើព្រោះតែភាពលោភលន់ និងចង់គ្រប់គ្រងទ្រព្យរបស់រដ្ឋ ក៍ព្យាយាមក្លែងឯកសារគ្រប់រូបភាព ដើម្បីវាយ ប្រហារមកលើមន្ត្រីអនុវត្តច្បាប់។
ប្រភពបញ្ជាក់ថា ប្រសិនបើមន្ត្រីរបស់រដ្ឋទៅដណ្តើមទ្រព្យប្រជាជន ដូចការចោទប្រកាន់មែននោះច្បាប់ ប្រា កដជារកខុសត្រូវជូនមិនខានឡើយ។ តែនេះជាការលោភលន់របស់បុគ្គល លី អ៊ុំអេង ម្នាក់ឯងប៉ុណ្ណោះ។អីចឹងទេ សូមសាធារណ:ជន មេត្តាកុំមានការយល់ច្រឡំ និងជឿជាក់ចំពោះបុគ្គលលី អ៊ុំអេង អោយសោះ ច្បាប់មិនលើកលែងដល់ជនប្រព្រឹត្តជាដាច់ខាត។
សូមបញ្ជាក់ថា ទីតាំងដីដែលស្ត្រីឈ្មោះលី អ៊ុំអេង រើសយកមកផ្សព្វផ្សាយនាពេលនេះ ក្រុមគណ:កម្មារចម្រុះបានវាស់វែងសម្រេចជាច្រើនឆ្នាំមកហើយ ដែលមួយចំណែកមិនទាន់ដោះស្រាយគោលនយោបាយគឺប្រគល់អោយលីអ៊ុំអេងកាន់កាប់។ឯមួយចំណែកដែលបានដោះស្រាយគោលនយោបាយរួចរាល់ហើយនោះគឺជាដីរបស់រដ្ឋហើយគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
អីចឹងទេ ទង្វើរបស់បុគ្គលលី អ៊ុំអេង ដែលផ្សព្វ ផ្សាយបង្ខូចកិត្តយសមន្ត្រីសាធារណ:ពេលនេះ មិនខុសអីពីដាំទឹកក្តៅស្រោចលើខ្លួននោះឡើយ៕