គណ:កម្មការចម្រុះសាលាក្រុង ចុះសម្របសម្រួលបញ្ហាទំនាស់ដីធ្លីសម្រេចបិទផ្លូវចាស់និងផ្តល់ផ្លូវថ្មី

ដោយ:កវី/សៀមរាប៖ក្រុមគណ:កម្មការចម្រុះរបស់សាលាក្រុងសៀមរាប ដែលចុះមកសម្របសម្រួលរឿងទំនាស់ដីធ្លី បានសម្រេចបិទផ្លូវចាស់ និងបើកផ្លូវថ្មីសម្រាប់គូវិវាទ។
   ដីទំនាស់ខាងលើនេះស្ថិតនៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប តាមបណ្តោយផ្លូវទៅកាន់តំបន់ទេសចរណ៍បឹងពារាំង។
   ក្នុងការចុះសម្របសម្រួល ក្រុមគណ:កម្មការចម្រុះបានសម្រេចបោះបង្គោលកំណត់ព្រំដីនិងបិទផ្លូវចាស់ដែលអះអាងថាធ្វើលើដីរបស់គូភាគី ហើយបើកផ្លូវថ្មីវិញដែលមានទទឹង១០ម៉ែត្រ។ ប៉ុន្តែការសម្រេចបិទផ្លូវចាស់នោះភាគីជាម្ចាស់ផ្លូវមិនយល់ព្រមនោះឡើយ។
    លោកកាក់ សាវុធ បានលើកឡើងថា ដីខាងលើនេះរូបលោកបានទិញពីម្ចាស់ដើមតាំពីឆ្នាំ២០១៥ ហើយបានកំណត់ទុកផ្លូវ១០ម៉ែត្របណ្តោយ៧០០ម៉ែត្រទើបរូបលោកសម្រេចលើកធ្វើផ្លូវដោយខ្លួនឯង សម្រាប់ពលរដ្ឋផ្សេងទៀតដែលមានដីនៅខាងក្រោយបាធ្វើ ដំណើរផងដែរ។តែពេលនេះម្ចាស់ដីម្ខាងទៀតមកអះ អាងថាផ្លូវនេះស្ថិតនៅលើដីរបស់ខ្លួន ហើយគណ: កម្មការចម្រុះមកសម្រេចបិទបែបនេះ រូបលោកមិនអាចទទួលយកបាននោះឡើយ ចឹងទេរូបលោក តាមរយ:មេធាវី និងធ្វើរឿងក្តីនេះទៅតាមផ្លូវច្បាប់ជាបន្តទៀត។ ប៉ុន្តែបើម្ចាស់ដីនោះចំណាយ៥ម៉ែត្រហើយរូបលោកចំណាយ៥ម៉ែត្រ អោយនៅមានផ្លូវ១០ម៉ែត្រដដែល ទើបអាចទទួលយកបាន។
  ជាមួយការលើកឡើងបែបនេះ លោកគឹម នន់ប្រធាន ការិយាល័យនិតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង បានលើកឡើងថា យោងកិច្ចប្រជុំ ថ្ងៃទី១២ខែ កក្កដាឆ្នាំ២០២២ នៅសាលាក្រុងសៀមរាបក្រុមគណ: កម្មារចម្រុះសម្រេចបោះបង្គោលព្រំ និងបិទផ្លូវចាស់ ហើយបើកផ្លូវថ្មីជូនលោកកាក់បសាវុធវិញ។ពីព្រោះថា ផ្លូវចាស់ដែលលោកកាក់ សាវុធ ប្រើប្រាស់រាល់ថ្ងៃជាផ្លូវឯកជន ដែលលោកកាក់ សាវុធ ធ្វើលើដីរបស់គេ។ចឹងការសម្រេចនេះ ក្រុមគណ:កម្មការទុកជម្រើសពីរដល់លោកកាក់ សាវុធ ទី១ទួលយកផ្លូវថ្មី ត្រឹមរយ: ពេល៤៥ថ្ងៃផ្តល់ដំណឹងមកកណ:កម្មការចម្រុះ។ទី២ ក្នុងករណីលោកកាក់ សាវុធ មិនសុខចិត្ត អាចប្តឹងតវ៉ាតាមផ្លូវច្បាប់។
   គេនៅរងចាំមើលថា តើករណីវិវាទមួយនេះ និងអាចបញ្ចប់បានឬយ៉ាងណា៕

sdr