ចាក់ចំ ចំណុចរសើប ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុំអេង បញ្ចេញសារគំរាមប្តឹងអ្នកព័ត៌មាន

ដោយ:កវី/សៀមរាប៖ ស្ត្រីដែលពោពេញដោយភាពអាស្រូវក្នុងរឿងជម្លោះដីធ្លីឈ្មោះជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង បានបញ្ចេញសារសម្លេងថា នឹងប្តឹងទៅក្រសួងអោយដកអាជ្ញាបណ្ណ័ បើមិនផ្សាយសុំទោសជាសាធារណ:វិញ។
   ការដែលជំទាវលី អ៊ុំអេង ក្តៅមុខរហូតគម្រាមបែប នេះ គឺក្រោយពេលសារព័ត៌មាន(សៀមរាបថ្ងៃនេះ) ចុះ ផ្សាយរឿងដីធ្លីនៅតំបន់ឃ្យូងយូរវាងលី អ៊ុំអេង ជាមួយអាជ្ញាធរជាតិអប្សរា ដែលជារឿងចាស់បានដោះស្រាយច្រើនឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតការផ្សាយអំពីរឿងដីខាងលើនេះ ទំនងជាចាក់ចំ ចំណុចរសើបរបស់ ជំ ទាវផង ទើបច្រឡោតបែបនេះ។
    ស្ត្រីឈ្មោះលី អ៊ុំអេង ជាអនុប្រធានសភាពាណិជ្ជ កម្មមណ្ឌលសៀមរាប.ឧត្តរមានជ័យ ដែលនណាៗក៏គេស្គាល់ថា កំពូលតារា ជម្លោះរឿងដីធ្លី កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានយករឿងចាស់យូរឆ្នាំទៅអោយបណ្តាញផ្សព្វ ផ្សាយមួយចុះ ផ្សាយវាយប្រហារ មួលបង្កាច់ ដល់អង្គភាពអាជ្ញាធរជាតិអប្សរា ដោយចោទថា អង្គភាពជាតិមួយនេះ គប់គិតគ្នាធ្វើឯកសារសរសេរដោយដៃ ហើយលុបដោយជើងដើម្បីរំលោភ បំពានយកដីរបស់ខ្លួននៅតំបន់ឃ្យូងយូ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រៅពីនោះក៏បានផ្សព្វផ្សាយចោទប្រកាន់ថា ស្ថាប័ន ជាតិមួយនេះរំលោភបំពានចង់បានទ្រព្យសម្បត្តិរបស់ខ្លួន ដោយប្រ ព្រឹត្តអំពើពុករលួយ។ល។និង។ល។
  .. ស្ត្រីឈ្មោះលី អ៊ុំអេង បានគម្រាមថា ផ្សាយសុំ ទោសខ្ញុំវិញ បើមិនចឹងទេខ្ញុំប្តឹងទៅក្រសួងអោយដកអាជ្ញាបណ្ណ័…
    ជាមួយនឹងព័ត៌មានបែបវាយប្រហារ ដែលកំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសមន្ត្រីបំរើការសា ធារណ:នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា បានថ្លែងអោយដឹងថា រឿងរ៉ាវខាងលើគឺបានដោះស្រាយច្រើនឆ្នាំមកហើយ។ ដីនៅតំបន់ឃ្យូងយូ ត្រូវបានដោះស្រាយជា គោលនយោបាយ និងបានវាស់វែងសម្រេចដោយគណ:កម្មការចម្រុះរួចរាល់ផងដែរ។ ប៉ុន្តែស្ត្រីខាងលើព្រោះតែភាពលោភលន់ និងចង់គ្រប់គ្រងទ្រព្យរបស់រដ្ឋ ក៏ព្យាយាមក្លែងឯកសារគ្រប់រូបភាព ដើម្បីវាយ ប្រហារមកលើមន្ត្រីអនុវត្តច្បាប់។
   ប្រភពបន្តថា មិនមានមន្ត្រីរបស់រដ្ឋណាទៅដណ្តើមទ្រព្យប្រជាជន ដូចការចោទប្រកាន់ របស់បុគ្គល លី អ៊ុំអេង នោះឡើយ។ អីចឹងទេ សូមសាធា រណ:ជន មេត្តាកុំមានការយល់ច្រឡំ និងជឿជាក់ចំពោះបុគ្គលលី អ៊ុំអេង អោយសោះ ច្បាប់មិនលើក លែងដល់ជនប្រព្រឹត្តជាដាច់ខាត។
   មន្ត្រីដដែលបញ្ជាក់ថា អ្នកដែលរំលោភបំពានដីរបស់រដ្ឋ​គឺ មានតែបុគ្គលឈ្មោះលី អ៊ុំអេង ប៉ុណ្ណោះ។ក្រៅពីនៅតំបន់អង្គឃ្យូងយូ នៅមានកន្លែងផ្សេងទៀតដូចជានៅក្នុងភូមិគីរីមីនន់ជាដើម សុខៗនាំអ្នកភូមិយកកូនស្វាយចន្ទីទៅដាំលើផ្ទៃដីជិត១០០ហិកតាកាលពីកំឡុងខែសីហាឆ្នាំ២០២១។ តែករណីនោះក៏មានការចុះទៅបង្ក្រាបទាន់ពេលដោយអង្គភាពអាជ្ញាធរជាតិអប្សរា ទាំងនេះហើយដែលអាចបញ្ជាក់ថា អ្នកដែលរំលោភយកដីរបស់រដ្ឋ គឺជាបុគ្គលឈ្មោះលី អ៊ុំអេង យ៉ាងពិតប្រាកដ៕