បាញ់ទៀតហើយ.! ឈ្មួញម្នាក់បាញ់ច្រើនគ្រាប់ ត្រូវសមត្ថកិច្ច ឡោមព័ទ្ធផ្ទះមួយយប់ ព្រឹកឡើងខ្នោះ

សៀមរាប៖ លោកសឹុង ប៊ុនណា ជាឈ្មួញល្បីឈ្មោះម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយបាញ់មេឃជាច្រើនគ្រាប់។
    សមត្ថកិច្ចក្នុងហេតុការណ៍ អោយដឹងថា ការផ្ទុះ អាវុធនេះបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
    ប្រភពឲ្យដឹងទៀតថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ភ្លាមនោះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែ ឆ្នាំ ដដែល កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថ និងនគរបាល ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជ អាជ្ញារង លោកថេង សំណាង បានចាប់ខ្លួន ជន សង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។
    បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុន ណា គឺផ្ដើមចេញដោយសារខឹងនឹងប្រពន្ធ។
    ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។
     សូមបញ្ជាក់ថា, ជនសង្ស័យត្រឹមតែជាឈ្មួញ តើគាត់ មានសិទ្ធិអីប្រើប្រាស់អាវុធ ? បញ្ហានេះសង្ឃឹមថាសមត្ថកិច្ចនឹងបន្តនីតិ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញថា ជនសង្ស័យខាងលើនេះ បានអាវុធមកពីប្រភពណា អ្នកណាជាអ្នកចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ ៕