សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ជា មន្ត្រីសាលាខេត្ត ស្ងាត់ឈឹង ហាក់មានអាឋកំបាំងអ្វី.

សៀមរាប៖ សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ជាមន្ត្រីបំរើការនៅសាលាខេត្តសៀមរាប មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុ ពីក្តៅគគុក មកជាស្ងាត់ឈឹង ហាក់ដូចជាមានអាឋកំបាំងអ្វី..។
    ការស្ងាត់ស្ងៀមនេះ បានធ្វើអោយមហាជនដែលកំពុងតាមដាន លើកជាសំណួរបែបផ្សេងៗគ្នា..
    អ្នកខ្លះលើកជាសំណួរថា រឿងប៉ុនប៉ងមនុស្សឃាតមួយនេះ តុលាការធ្លាប់បានចេញដីការកោះហៅលើកទី១ និងលើកទី២រួចហើយ តែជនបង្កបានដាក់ពាក្យសុំពន្យាពេលម្តងហើយម្តងទៀត។ អីចឹងទេ តើនឹងត្រូវកោះហៅជាលើកទី៣ឬយ៉ាងណា..?។
   អ្នកខ្លះទៀតលើកជាសំណួរថា បើដីការលើកទី៣ គឺ ជាដីការនាំខ្លួន..មិនអាចកោះហៅ ទៀតនោះឡើយ។សំណាញ់ច្បាប់នៅតែរងចាំស្វាគមន៍ បុគ្គលដែលប្រព្រឹត្តគ្រប់ពេល។
  ចំណែកអ្នកខ្លះបានលើកឡើងថា ជនបង្ករូបនេះមាន ឈ្មោះសោម សមសក្ត័ មានតួនាទីជា នាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប បុគ្គលរូបនេះមានឥទ្ធិលខ្លាំងណាស់។ ទោះជាតុលាការធ្លាប់ចេញដីការ អោយចូល ខ្លួនពីរលើកហើយក៍ដោយ ក៍បុគ្គលនេះមិនខ្វល់ ថាមិនត្រូវ ដីការលើកទី៣ ឬដីការនាំខ្លួន ក៍គេនៅមិនខ្វល់ដែរ ព្រោះគេបានបង្ហាញពីការមិនខ្លាចតុលាការរួចទៅហើយ។
   រីឯក្រុមអ្នកតាមដានព័ត៌មាន បានលើក ឡើងថា ខណ:នេះ ជនរងគ្រោះកំពុងដង្ហោយរកយុត្តិ ធម៍យ៉ាងក្តៅគគុក តែដំណើររឿងហាក់ដូចជាស្ងាត់ឈឹង ឬមួយថា មានអាឋកំបាំងអ្វី..?
    ជាមួយនឹងសំណួរបែបចាក់ដោតផ្សេងៗគ្នា ជុំវិញរឿងប៉ុនប៉ងមនុស្សឃាតនេះ លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តសៀមរាប ពុំបានបងស្រាយពន្យល់នោះទេ ដោយទូរសព្ទ័ហៅចូលច្រើនដង តែមិនមានការឆ្លើយតប។
    ទោះជាបែបនេះក្តី មហាជនបានលើកឡើងថា ការ ដែលបុគ្គលដ៏មានឥទ្ធិពលរូបនេះ ព្យាយាមគេច វេសមិនចូលខ្លួនទៅបំភ្លឺជាលើកទីពីរ គឺប្រៀបបាននឹងកំពុងដើរស្រាតខោរ បង្ហាញពីភាពកំសាករបស់ខ្លួនដល់មហាជនរាប់សិបម៉ឺននាក់អីយ៉ាងចឹង។
    ប៉ុន្តែប្រពភព័ត៌មានពីមន្ត្រីតុលាការ ដែលសុំមិនបង្ហាញឈ្មោះបានបង្ហើបថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ តំណាងអយ្យកា បានសម្រេចបញ្ជូនទៅ ចៅ ក្រមដើម្បីបន្តនិតិវិធីហើយ អីចឹងទេ ការមិនចូលខ្លួនរបស់បុគ្គលគឺច្បាប់ជាអ្នកសម្រេច។
    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេត នា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២
    ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចស្វែងរកជួប ដើម្បីសុំការបកស្រាយពីលោកសោមសមសក្ត័ បាននៅឡើយទេជុំវិញបណ្តឹងចោទប្រកាន់ខាងលើនេះ។
    នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ផាត់ សុជឿន ជនរងគ្រោះ និងជាដើមបណ្តឹងបានអោយដឹងថាលោកស្រីមិនដើរថយក្រោយឡើយ ដរាប ណា មិនទាន់ទទួលបានភាពយុត្តិធម៍។ក្រៅពីដង្ហោយ សុំអោយស្ថាប័នច្បាប់ជួយផ្តល់ភាពត្រឹមត្រូវនិងយុត្តិ ធម៍ លោកស្រីនៅតែរំពឹងយ៉ាងមុតមាំលើតុលាការខេត្តសៀមរាបថា ស្ថាប័នច្បាប់មួយនេះ នឹងផ្តល់យុត្តិធម៌មកជូនលោកស្រីដែលជាជនរងគ្រោះជាក់ជាមិនខាន ៕