លោកស្រីសុខ សុភា បកស្រាយពីការចូលទៅអាស្រ័យផល លើផ្ទៃដី ១៣.៦១ហិកតា របស់ខ្លួន

sdr

សៀមរាប៖លោកស្រីសុខ សុភា ម្ចាស់ក្រុមហ៊ុន ដែលតា ដាប់បែលយូត្រេឌីង ខូអិលធីឌី បានអោយក្រុមអ្នកព័ត៌មានដឹងថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលបានចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺជាដីកម្ម សិទ្ធិរបស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។
    លោកស្រីសុខ សុភា នៅរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០២២ បានរៀបរាប់ថា ដីខាងលើនេះមានទំហំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥មកម្លេះ។ មិន មែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ុំអេង លើកឡើងនោះឡើយ។  លោកស្រី បានអោយដឹងទៀតថា ព្រោះតែការលោភលន់ បុគ្គលឈ្មោះលី អ៊ុំអេង បានប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯកសារគ្រប់គាន់ ហើយមិនពាក់ពាន់នឹងដីរបស់ឈ្មោះលី អ៊ុំអេង តុលាការបានចេញលិខិតលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយចៅក្រម ស៊ិន សង្ហា សម្រេច លើកចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុំអេង។
   លោកស្រីសុខ សុភា បានបន្ថែមថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកស្រីបានយកត្រាក់ទរ័ទៅភ្ជួរដើម្បីដាំដុះអាស្រ័យផលលើដីស្របច្បាប់របស់ខ្លួន។ តែក្នុងពេលកំពុងដំណើរការ ក៍ស្រាប់តែមន្ត្រីសាលាស្រុកបន្ទាយស្រីចុះទៅហាមឃាត់ ដោយបញ្ជាក់ថា ឈ្មោះលី​ អ៊ុំអេង ប្តឹងជំទាស់។
    នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ គ្រាដែលមន្ត្រីចុះទៅផ្អាកការភ្ជួរដីដាំដុះរបស់លោកស្រីសុខ សុ ភា គេឃើញលោកហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី សួរទៅតំណាងស្ត្រីឈ្មោះលី អ៊ុំអេង រកឯកសារពាក្យបណ្តឹងដែលប្តឹងជំទាស់ តែគ្មានអ្វីទាំងអស់។ អុីចឹង លោកអភិបាលរង កំណត់៣ថ្ងៃ ក្នុងការយកឯកសារទៅដាក់នៅសាលាស្រុក។
    ទោះជាបែបនោះក្តី លោកស្រីសុខ សុភា បញ្ជាក់ថាទង្វើរបស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ៕

sdr
sdr
sdr
sdr