លី អ៊ុំអេង កំពុងយក គោរម្យងារ ជាជំទាវ.ឧកញ៉ា របស់ខ្លួន គំរាមប្តឹងអ្នកសារព័ត៌មានទាំងងងើល

សៀមរាប៖ បុគ្គលឈ្មោះលី អ៊ុំអេង ដែលអ្នករស់នៅក្នុងខេត្តសៀមរាប និយមហៅថា ជំទាវៗ បានកំពុងយកគោរម្យងារ ជាជំទាវបណ្ឌិត និងឧកញ៉ា របស់ខ្លួនមកគំរាមប្តឹងអ្នកសារព័ត៌មានទាំងងងើល។
   ការដែលជំទាវរូបនេះក្តៅមុខ រហូតគំរាមប្តឹងអ្នកព័ត៌ មាន ម្តងជាពីរដងបែបនេះ គឺបន្ទាប់ពីជំទាវដែលជោគ ជាំដោយរឿងអាស្រូវក្នុងជម្លោះដីធ្លី វង្វេងដីខ្លួន កាន់ឯកសារដើរប្តឹងយកដីគេខុសទីតាំង ហើយអ្នកព័ត៌ មានចុះផ្សាយចំ ចំណុចរសើប។
   កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០២២​ ជំទាវរូបនេះបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមួុយដោយលើក ឡើងថា គ្រប់បណ្តាញព័ត៌មាន ជាពិសេសចាងហ្វាងការផ្សាយ ត្រូវផ្សាយបកស្រាយសុំទោសរូបគាត់(លី អ៊ុំអេង)ជាសាធារណ:វិញ បើមិនផ្សាយទេនឹងប្តឹងទៅតុលាការ។….សម្លេងលី អ៊ុំអេង…
   ការគំរាម និងបំភ័យដល់អ្នកសារព័ត៌មានពីសំណាក់បុគ្គលលី អ៊ុំអេង បែបនេះព្រោះតែ ខ្លួនជាជំទាវ មាន បំណងលោភលន់ចង់យកដីអ្នកដទៃ ហើយមិនចង់អោយព័ត៌មានចុះផ្សាយតែពីទង្វើរបស់ខ្លួនប៉ុណ្ណោះ។
    សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០២២នេះ លោកស្រីសុខ សុភា ម្ចាស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី បានផ្តល់បទ សម្ភាសន៍ថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលរូបគាត់ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺជាដីកម្ម សិទ្ធិរបស់គាត់ ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិត នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥មកម្លេះ។ មិន មែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ុំអេង លើកឡើងនោះឡើយ។ 
   ដីនោះតុលាការបានចេញលិខិតលេខ ៤២៨ ពស. រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេចលើក ចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុំអេង រួចហើយ។
   ចំណែកលោកដាំ វិន អតីតជាមេភូមិស្រះខ្វាវ ហើយបច្ចុប្បន្នជាអនុភូមិស្រះខ្វាវ ក៍បានបញ្ជាក់ថា ដីទំហ៊ំ ១៣.៦១ហិកតាដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២២ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី  មិន មែនស្ថិតក្នុងភូមិរវៀងតាទំុ ឃុំរំចេក ស្រុកបន្ទាយស្រីនោះឡើយ។
    យោងតាមការផ្តល់បទសម្ភាសន៍ ពីលោកស្រី សុខ សុភា និងលោកមេភូមិស្រះខ្វាវ រួមទាំងដីការសម្រេចលើកចោលពាក្យសុំដីកាសម្រេចរក្សាការពារផងនោះ បញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកសារព័ត៌មានផុះផ្សាយប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវ: អ្នកសារព័ត៌ មាន។ ផ្ទុយទៅវិញបុគ្គលលី អ៊ុំអេង ព្រោះតែមហិច្ឆិតាបែជាមកគំរាមប្តឹងអ្នកសារព័ត៌មានទាំងងងើល ភ្លេចគោរម្យងារ របស់ខ្លួនជាជំទាវបណ្ឌិត.ឧកញ៉ា។
    ករណីខាងលើនេះ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានកំពុងពិចារណា ពីការដាក់ពាក្យបណ្តឹងប្តឹង លោក ស្រីជំទាវបណ្ឌិត.ឧកញ៉ាលី អ៊ុំអេង វិញផងដែរពីការគំរាមកំហែង៕