ម្តងនេះទោះមានស្លាបក៍ហោះមិនរួចពីសំណាញ់ច្បាប់ដែរ បុគ្គលសោម សមសក្ត័ ត្រូវតំណាងអយ្យការ ចោទប្រកាន់ចំនួន ៣ បទល្មើស

សៀមរាប៖ បុគ្គលសោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលរងបណ្តឹងប៉ុនប៉ងមនុស្សឃាត តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់ ចំនួន ៣បទល្មើស និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការ។
   លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័តមាននារសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២ថា ជនត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស ទី១ ទប: ជេរប្រមាថ.ទី២ បទៈ ហិង្សាដោយចេតនា .និងទី៣ បទៈ ប៉ុនប៉ងមនុស្សឃាត។  លោកស្រីបន្តថា  សំណុំរឿងលោក សោម សមស័ក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។
    សូមបញ្ជាក់ថា ជនជាប់សង្ស័យ សោម សមសក្ត័ ត្រូវបានស្ត្រីរងគ្រោះឈ្មោះផាត់ សុជឿន ដាក់ពាក្យបណ្តឹងប្តឹងពីបទ.ជេរប្រមាថ.ហឹង្សាដោយចេតនា. ប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារអាស៊ី ក្រុងសៀមរាប។ ជន រងគ្រោះបញ្ជាក់ថា ជនបង្កបើករថយន្តរបស់ខ្លួនម៉ាក RANGROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ BU.0009 ដេញបំបុកប៉ុនប៉ងសម្លាប់រូបគាត់ តែដោយសារបានម៉ូតូសមត្ថកិច្ចដែលចុះអន្តរាគមន៍បាំងពីមុខរថយន្តជនបង្កបុកម៉ូតូដួលខ្ទេច ទើបរូបគាត់គេចផុតពីការប៉ុនប៉ងនោះ។
   ជនរងគ្រោះបន្ថែមថា ពេលរូបគាត់ដាក់ពាក្យបណ្តឹង នៅស្នងការប៉ូលិស ជនបង្កហែរក្បួនរថយន្តទំនើប ៤ ទៅ ៥គ្រឿង និងមានសេនាឆ្វេងស្តាំអមដំណើរចូលទៅឆ្លើយបំភ្លឺ។ សកម្មភាពរបស់ជនបង្កបង្ហាញថា គេមានអំណាច មានឥទ្ធិពល ត្រឹមម៉ូតូប៉ូលិស១គ្រឿង បុកកំទេចចោលក៍មិនអាចធើ្វអី្វ សក្ត័ បានដែរ។ លុះពេលសំណុំរឿងធ្លាក់ដល់តុលាការ តំណាងអយ្យកាបានកោះហៅបុគ្គលសោម សមស័ក្ត ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែមិនចូលដោយដាក់ពាក្យពន្យា។
    អីចឹងទេម្តងនេះ ទោះមានស្លាបក៍ពិបាកហើរដែរប្រហែលជាមិនអាចរួចផុតពីសំណាញ់ច្បាប់ឡើយ ពីព្រោះថា តំណាងអយ្យការសម្រេចចោទរហូត ៣បទល្មើស​ និងបានបញ្ជូនសំណុំរឿងដល់ចៅក្រមហើយដែរ។
    ក្រៅពីជនរងគ្រោះ មហាជនរាប់ម៉ឺននាន់ ក៍បានបង្ហាញក្តីរំពឹងថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាក់ជាមិនខានឡើយ។
    ទោះយ៉ាងណា អ្នកសារព័ត៌មាន នៅតែមិនអាចសុំការបំភ្លឺពីលោកសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានទេ ព្រោះលោកឆ្លើយថាឈឺ៕