ម្ចាស់ដីស្របច្បាប់ បង្ហាញឯកសារនិងបកអាក្រាតពីការលោភលន់របស់ លី អ៊ុំអេង

សៀមរាប៖លោកស្រីសុខ សុភា ម្ចាស់ដីស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី បានច្រានចោលការចោទប្រកាន់ថា ចូលទៅកាន់កាប់រំលោភយកដី ពីសំណាក់ជំទាវលី អ៊ុំអេង ហើយត្រៀមនឹងចាត់វិធានការផ្លូវច្បាប់។
   នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ លោក ស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលបានចូលទៅភ្ជួរអាស្រ័យ ផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូច ដែលបុគ្គលលី អ៊ុំអេង លើកឡើងនោះឡើយ។ បុគ្គលឈ្មោះលី អ៊ុំអេង ព្រោះតែលោភលន់ ក៍វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯក សារគ្រប់គាន់ មិនពាក់ពាន់នឹងដីរបស់ឈ្មោះលី អ៊ុំអេង តុលាការបានចេញលិខិតលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេច លើក ចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុំអេង។
   លោក ហ៊ាប ថា មេឃុំត្បែង នៅរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទំុ ភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។
   ចំណែកលោកស្រីផាត់ សុជឿន ក៍បានថ្លែងតាមទូរសព្ទ័ថា បុគ្គលលី អ៊ុំអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទនឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ។
.យោងលិខិតនៃកិច្ចព្រមព្រៀងដែលឈ្មោះ លី អ៊ុំអេងផ្តិតមេដៃប្រគល់ដី១៥ហិកតា អោយទៅឈ្មោះ លាភ វណ្ណដេត ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២
. លិខិតជម្រាបជូនអភិបាលខេត្តសៀមរាប របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ករណី ឈ្មោះលី អ៊ុំអេង រំលោភបោះបង្គោលរបង ធ្វើទ្វារបិទយកដីទាំងបំពានរបស់ឈ្មោះភោគ ជីនិតលេខ ៦៥១ ដនស/អសដភ ចុះថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២….
  .លិខិតរដ្ឋបាលខេត្តសៀមរាប ជម្រាបជូន អភិបាល ស្រុកបន្ទាយស្រី ករណីជួយអន្តរាគមន៍និងចាត់វិធាន ការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះលី អ៊ុំអេង រួមទាំងបក្ខ ពួកចូលរំលោភកាន់កាប់ទាំងបំពានលើដី របស់ឈ្មោះលាភ វណ្ណដេត និងឈ្មោះនាង សុងរ៉ាស៊ី បង្ហាញថា ដីខាងលើទាំងអស់នោះ ដែលមានព្រំប្រទល់ជាប់គ្នានិងដីឈ្មោះសុខ សុភា ផង បញ្ជាក់ថា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប យ៉ាងពិតប្រាកដ។
    លោកស្រីសុខ សុភា បន្ថែមថា លិខិតដែលបានបញ្ជាក់ជូនខាងលើបង្ហាញថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការផ្លូវច្បាប់៕