អាជ្ញាធរជាតិអប្សរា ផ្តល់ជូនការ សាងសង់លំនៅដ្ឋានដល់ប្រជាពល រដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ៨៦០គ្រួសារ

សៀមរាប៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន៨៦០គ្រួសារ។ 

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយ ដ្ឋានអង្គរចំនួន៨៣៩គ្រួសារ ក្រុងសៀមរាប២៤៧ គ្រួសារ ស្រុកប្រាសាទបាគង១៧៨គ្រួសារ ស្រុកបន្ទាយស្រី១៧៣គ្រួសារ ស្រុកពួក១៨៤គ្រួសារ និងស្រុកអង្គរធំ៥៧គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន២១គ្រួសារ ស្រុកស្វាយលើ១៨គ្រួសារ ស្រុកសូទ្រនិគម០៣គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕