បើកយុទ្ធនាការចុះវាស់វែង កំណត់និយាមការអត្ត សញ្ញាណអ្នកកាន់ កាប់ក្បាលដី និងសំណង់ខុស ច្បាប់ក្នុងតំបន់ ដែលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

សៀមរាប៖ ក្រុមការងារតម្រង់ទិស បើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
   ការងារនេះបានប្រជុំធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា  ក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមាណជិត៧០០នាក់។ ដែលការងារនេះ ចាប់ផ្តើមចុះអនុវត្តវាស់វែង នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២ តទៅ។
  

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធមួយចំនួនមាន ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងផែនការ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផង ដើម្បីអនុវត្តដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានេះ ឱ្យមានប្រសិទ្ធិភាព និងស្ថេរភាព៕