អាជ្ញាធរជាតិអប្សរា ពិភាក្សាការ ងារជាមួយភាគីអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាថ្ងៃអនាគត

សៀមរាប៖ រសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ កញ្ញា Anne Compton មកពីការិយាល័យកិច្ចការអប់រំ និងវប្បធម៌ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកនូវកិច្ចសហការលើវិស័យវប្បធម៌ ជាពិសេសពាក់ព័ន្ធជាមួយនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕