អាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

សៀមរាប÷ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយលោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធានបច្ចេកទេសថ្មីរបស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដើម្បីសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពី បេសកកម្ម និងសមិទ្ធផលដែលសម្រេចបានថ្មីៗរបស់អាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ICC-ANGKOR និងការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់លើលទ្ធភាពក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហការទ្វេភាគី ជាពិសេស ពាក់ព័ន្ធជាមួយនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ។