បង្ក្រាបករណីបង្ខាំងមនុស្ស៣ទីតាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២៤នាក់

បង្ក្រាបករណីបង្ខាំងមនុស្ស៣ទីតាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២៤នាក

សៀមរាប៖ កំលាំងនគរបាលនៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៤នាក់(ស្រី១១នាក់)និងដកហូតរយន្តចំនួន ០២គ្រឿង ដែលជាប់ពាក់ពន្ធ លើករណីបង្ខាំង មនុស្សខុសច្បាប់ដោយមានធ្វើទារុណកម្ម ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលានៅវេលាម៉ោង ១២:០០នាទីថ្ងៃទី២៥.០៩.២០២២
ទីតាំងទី០១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ត្រង់អក្សរTខាងកើតរង្វង់មូលស្រុកក្រឡាញ់ស្ថិត នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន០៨នាក់(ស្រី២នាក់)និងរថយន្តម៉ាកស្តារិចពណ៍ស០១គ្រឿង។  

ទីតាំងទី២ នៅក្នឥងផ្ទះវីឡាជួលស្ថិតនៅក្រុមទី០៩ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ ស្រី៥នាក់ និងដកហូតរថយន្ត០១គ្រឿងម៉ាកតូយូតា១២កៅអីពណ៍ ស០១គ្រឿង។

ទីតាំងទី០៣៖ ស្ថិតនៅ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ (ស្រី៤នាក់ទាំងរងគ្រោះម្នាក់)។
របាយការណរបស់សមត្ថកិច្ចបង្ហាញថា ការសន្និ ដ្ឋាន៖ ជាកណីចាប់ជំរិត ដោយសាមានស្ត្រីម្នាក់មាន    របួសស្នាមដោយការធ្វើទារុណកម្ម។
ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីការបង្ក្រាបករណីបង្ខាំងមនុស្សដោយធ្វើទារណកម្មខាងលើនេះទេ ថាតើដើមចមនេះផ្តើមចេញពីអ្វី ហើយចេញមកពីណាប្រាកដ.?។

បច្ចុប្បន្នមនុស្ស២៤នាក់ខាងលើជាចំណាត់ការរបស់នគរបាលសួរនាំអនុវត្តតាមនិតិវិធី៕