Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 3)

siemreaptoday

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយអនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួប ពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ (The Cultural Heritage Admin is tration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីជំនួបសម្តែងការគួរសម ក៏បានពិភាក្សាការងារទៅលើ គម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។ សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  …

Read More »

អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប

សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ  ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថ អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាង​ត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជា​ច្រើន​ប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វ​ផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ៕

Read More »

ភ្ញៀវទេសចរជាង១ម៉ឺននាក់ មកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ដែរថា  ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

Read More »

អង្គការUNESCO ប្ដេជ្ញាជួយអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូព្រៃគុក ជាបន្តទៀត

សៀមរាប÷អង្គការUNESCO បានប្តេជ្ញាថា​ នឹងជួយអភិរក្ស អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកជាបន្តទៅទៀត។ .ការ​ប្តេជ្ញា បែបនេះ​ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ក្រោយចប់កិច្ចប្រជុំពេញអង្គលើកទី៣០​របស់គណ:កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុគដែលកិច្ចប្រជុំ​នោះ មានបារាំងនិងជប៉ុនជាសហប្រ ធាន។   ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានUNESCO បានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើគម្រោងការងាអភិរក្ស អភិវឌ្ឍន៍និងថែរក្សាប្រាសាទបុរាណនានា ក្នុងរយៈពេល​១០ឆ្នាំ​ទៅមុខទៀត។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Jacque PELLET បានថ្លែងថា ចាប់តាំងតែពីឆ្នាំ១៩៩៣ ដែលអន្តររដ្ឋាភិបាលមួយ បានបើកកិច្ចប្រជុំនៅទីក្រុងTokyo ប្រទេសជប៉ុនមក គឺបាននិយាយអំពីកិច្ចការពារតំបន់អង្គរ។ រមណីយដ្ឋានអង្គរមិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមទាំងប្រជាពលរដ្ឋដែលរស់នៅជុំវិញរមណីយដ្ឋានអង្គរផងដែរ។ ដូច្នេះ ការអភរិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ត្រូវមានការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានចំណេះដឹងនិងជំនាញផ្សេងៗ ព្រមទាំងជួយផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋនៅជុំវិញរមណីយដ្ឋានអង្គរដែរ ដើម្បីឱ្យរស់នៅបានភាពសុខដុមរមនា ជាមួយអង្គរ។ លោកបញ្ជាក់ទៀតថារដ្ឋាភិបាលបារាំង នៅតែបន្តធ្វើ​ជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជាលើការងារអភិរក្ស អភិវឌ្ឍន៍រមណីដ្ឋានអង្គរនិងសំបូរព្រៃគុកបន្តទៅ​ទៀត​។ចំណែកឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi ក៏បានថ្លែងថា​ ចំពោះប្រទេសជប៉ុនក៏យល់ស្របគ្នាជាមួយប្រទេសបារាំងដែរ គឺនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើការងារថែទាំនិងអភិរក្សប្រាសាទបុរាណ នៅពេលខាងមុខទៀត។ …

Read More »

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ

ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ​ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤ -២០២៦)៕

Read More »

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកបើកកិច្ចប្រជុំពេញអង្គ លើកទី៣០ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕

Read More »

ជប៉ុនបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុលនិងអភិរក្សរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំងនិងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ​UNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្សនិងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ក្នុងរយៈពេល​១០ឆ្នាំតទៅមុខទៀត។ សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថាការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។ លោក PELLETបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន …

Read More »

កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចាប់ផ្តើមដំណើរការ

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ដែលដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើមសន្ទរកថាដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្ម​នៃស្ថានទូតជប៉ុន លោកបានរំឭកពីការងារមួយចំនួនដែលជប៉ុនបានចូលរួម ក្នុងរមណីយដ្ឋានអង្គរជាង៣០ឆ្នាំមកនេះ។ លោកបន្តថា ពីឆ្នាំ១៩៩៤មក ជប៉ុនបានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ សមិទ្ធផលដែលលេចធ្លោជាងគេ គឺការងារជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមាន២ដំណាក់កាល និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានោះលោក TANINAI Ichitomo ក៏បានរំឭកលើកិច្ចសហប្រតិបត្តិការនៅ រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ហើយលោកថាកិច្ចសហប្រតិបត្តិការនឹងបន្តជារហូត ក្នុងបុព្វហេតុរួមចំណែកអភិរក្សសម្បត្តិបេតិកភណ្ឌកម្ពុជាឱ្យមាននិរន្តរភាព និងចីរភាព។ សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី១៥ ខែមីនា ក៏នឹងមានកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង …

Read More »

មកដល់ទៀតហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ

ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍  និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។ សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

Read More »

អ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចុះពិនិត្យការរៀបចំ និងអភិវឌ្ឍន៍តំបន់ពាក់ស្នែង និងរុនតាឯក

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះទៅពិនិត្យការរៀបចំ និងកិច្ចអភិវឌ្ឍន៍នៅតំបន់ពាក់ស្នែង និងរុនតាឯក។ ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ, ឯកឧត្តមអគ្គនាយក​និងអគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ នៅតំបន់រុនតាឯក ក្រុមការងារបានចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាព ចម្ការបង្ហាញ និងផ្ទះកសិករគំរូដែលទទួលបានការគាំទ្របច្ចេកទេសដោយអ្នកជំនាញកសិកម្មរបស់ អាជ្ញាធរជាតិអប្សរា។ល៕

Read More »

Categories