Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 4)

siemreaptoday

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិរក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភណ្ឌពិភពលោក។ យើងខ្ញុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More »

កម្មករជំនាញ បង្ហាញការសប្បាយចិត្តពេលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទ​ពិភពលោក

កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។ លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤​ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយ​ចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។ ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះ​ស្រង់​ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួស​ជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការ​ងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។ លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែង​អំណរគុណដល់អាជ្ញាធរជាតិអប្សរា …

Read More »

អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំង ដែលត្រូវប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់នៅប្រាសាទបាយ័ន

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។ លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។ អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕

Read More »

ជំនួបការងាររវាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសនូវែលហ្សឺឡង់

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយលោកស្រី Gabrielle ISAAK មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ាន នៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលហ្សឺឡង់ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទស្សនកិច្ចទីតាំងអនុវត្តគម្រោង«គ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច»។ គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សឺឡង់នេះ ផ្តោតជាសំខាន់លើការជួសជុលប្រឡាយនិងទំនប់បុរាណ សាងសង់ទ្វារទឹក តាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ លើកកម្ពស់ជីវភាពប្រជាជនតាមរយៈកសិកម្ម ស្ថានីយបណ្ដុះកូនឈើ និងជីធម្មជាតិ ការចូលរួមរបស់ព្រះសង្ឃសម្រាប់បេតិកភណ្ឌជាដើម៕

Read More »

អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់

អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរខាងលើ។ វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។ ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។ ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦។ ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster …

Read More »

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក​(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយ​ការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នក​ជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធន៍ និងជំនាញ យ៉ាង​ហោចណាស់ក៏ជាង១០ឆ្នាំដែរ។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ។ អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន៥ដូចជា ប្រាសាទព្រះខ័ន …

Read More »

អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរ​វត្ត

អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹងបង្អួចទាំងនោះ មានសភាពទ្រុឌ​ទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។ លោក សយ សុភារិន្ទ បន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។ រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ …

Read More »

អាជ្ញាធរជាតិអប្សរាបន្ត បើកវគ្គបណ្តុះបណ្តាលស្តីពី៖ អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ក្នុងឆ្នាំ២០២៤នេះ

នៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះ​បណ្តាល កម្មវិធីបើកវគ្គអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទ​បាគង ខេត្តសៀមរាប។ អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនោះមាន លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោក ប្រម ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង តំណាងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥៦នាក់ និងមានចែកសម្ភារ:សិក្សាដល់សិស្សានុស្សផងដែរ។ សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ  បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ …

Read More »

ម្តងនេះធ្ងន់កហើយ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់​វិធានការផ្លូវច្បាប់លើជំទាវលី អ៊ុំអេង រឿងចោទថាទាមទារប្រាក់ពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតាអោយទៅខ្លួន

សៀមរាប៖ ធ្ងន់កហើយ ប្រហែលជាមិនខុសពីដាំទឹកក្តៅស្រោចលើខ្លួននោះទេ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់វិធាន​ការផ្លូវច្បាប់លើជំទាវ​ ឧកញ៉ាបណ្ឌិតលី អ៊ុំអេង តាមផ្លូវច្បាប់ដោយគ្មានការលើកលែង។   ការប្រកាសចាត់វិធានការផ្លូវច្បាប់​ របស់អាជ្ញាធរជាតិអប្សរា​ ទៅលើជំទាវលី អ៊ុំអេង​ បែបនេះគឺបន្ទាប់ពីជំទាវរូបនេះបានផ្សព្វផ្សាយព័ត៌មានដោយចោទប្រកាន់ថា អាជ្ញាធរជាតិមួយនេះ បានទាមទារប្រាក់ពីឧកញ៉ា លីអ៊ុំអេង ចំនួនពីរលានដុល្លាអាម៉េរិក ជាថ្នូនឹងការប្រគល់ដីជាង៧ហិកតា នៅក្នុងតំបន់បុរីសណ្ឋាគារ​ ឬតំបន់អង្គរឃ្យុងយូអោយទៅខ្លួន។ ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា បានច្រានចោលនូវព័ត៌មានដែលផ្សព្វផ្សាយគ្មានការពិត គ្មានមូលដ្ឋានជាក់លាក់នេះផងដែរ។ យោងតាមលិខិតប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៣ ខែកុម្ភៈ នេះ បានឲ្យដឹងថា កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេប៊ី វី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ …

Read More »

កូនចៅអឌិតអធិការដ្ឋានរដ្ឋបាលព្រៃឈើ​ខាងជើងបឹងទន្លេសាប​យក​ឡាន​ដាក់ពាំងមិនអោយអាជ្ញាធរចាក់ដីធ្វើផ្លូវ

សៀមរាប÷ផ្ទុះការតវ៉ាមួយប្រាវបង្កការភ្ញាក់ផ្អើលទាំងព្រឹក​ នៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអាជ្ញាធរនិងពលរដ្ឋចាក់ដីធ្វើផ្លូវ ហើយត្រូវក្រុមកូនចៅលោក​ វណ្ណ សុផាណ្ណា​ អឌិតនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង​ជើងបឹងទន្លេសាប យកឡានមកដាក់ពាំងក្នុងគោល​ដៅរារាំងមិនអោយធ្វើផ្លូវ។   ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយ រថយន្តសេរីទំនើបធុន ៥៧០ បានលូនចេញពីទីតាំងដាក់ពាំងផ្លូវនោះសន្សឹមៗវិញដោយខ្លួនឯង ក្រោយអាជ្ញាធរពន្យល់និងបង្ហាញជើងម៉ែត្រនៃប្លង់ដី​ ដែលចេញដោយជំនាញសូរិយោដី និងសំណង់។   ហេតុការណ៍នេះដែលមិនគួរកើតមាននោះ បានកើត ឡើងនាព្រឹកថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ត្រង់ចំណុច ខាង​លិច​ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា​ រ៉បផ្លូវជាតិលេខ៦ ។      មេភូមិខ្នារនៃសង្កាត់ជ្រាវ លោកម៉ោញ ហុកកាយ​ ដែលស្ថិតក្នុងហេតុការណ៍ បានអោយដឹងថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះ​ មានទទឹង៦ម៉ែត្រ ដោយត ភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្ពោះទៅកាន់ភូមិខ្នារ​ មាននៅក្នុង គំរោងប្លង់រួចស្រាប់ហើយ។ ពីមុនមកដោយមិនទាន់បានស្ថាបនាឡើង ក្រុមពលរដ្ខមួយចំនួនបានធ្វើដំណើររឆ្លងកាត់ដីឡូត៍របស់ក្រុមហ៊ុនមួយ។ ពេលនេះក្រុមហ៊ុនខាងលើបានរៀបចំដីនោះធ្វើជាទីតាំងកំសាន្ត ហើយថែម​ទាំងជួយអាចម៍ដី១០០ឡានសម្រាប់ស្ថាប​នាផ្លូវដល់ពលរដ្ឋផងនោះ អាជ្ញាធររួមទាំងពលរដ្ឋក៍រួមគ្នាចាក់ដីធ្វើផ្លវនេះតែម្តង។   លោកមេភូមិអោយដឹងទៀតថា ក្នុងពេលកំពុងដំណើរការចាក់ដីទើបតែបានប៉ុន្មានឡាន ក៍ស្រាប់តែមានមនុស្សប្រុសស្រីមួយក្រុមអះអាងថា ជាកូនចៅលោកវណ្ណ …

Read More »

Categories