Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023

Yearly Archives: 2023

អាជ្ញាធរជាតិអប្សរា​ បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល

សៀមរាប÷នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មាន ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេស ប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយ បង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កេីតឱ្យមានការយល់ច្រឡំពីសាធារណជនមកលេីអាជ្ញាធរជាតិអប្សរា។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖ ១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំ ណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយ ខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។ ៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង  ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ …

Read More »

ឆេះតូបលក់ដូរនៅផ្សារក្រោម​ ឆក់យកជីវិត្តមនុស្សបីនាក់ត្រឹមមួយប៉ប្រិចភ្នែក

  សៀមរាប÷មនុស្សចំនួនបីនាក់​ ដែលក្នុងនោះមានទារកក្នុងផ្ទៃទើបអាយុ២ខែម្នាក់ផង បានស្លាប់ក្នុងភ្នក់ភ្លើង ដោយសារអគ្គីភ័យឆាបឆេះតូបលក់ដូរនៅផ្សារក្រោមក្រុងសៀមរាប។ ហេតុការណ៍នោះបានកើតឡើង​កាលពីនៅវេលាម៉ោង​៤:៥០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។.របាយការណ៍ពីសមត្ថកិច្ចបង្ហាញថា មានករណីអគ្គីភ័យឆាប់ឆេះ បណ្ដាលអោយមនុស្សស្លាប់ចំនួន​៣នាក់ ដែលក្នុងនោះមានទារកក្នុងផ្ទៃពោះផង ព្រម​ទាំងខូចខាតតូបលក់ដូរចំនួន៤ តូប និងផ្ទះចំនួន ០១ខ្នង ខូចខាតទាំងស្រុង។ .ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ ។ ជនរងគ្រោះទី១/ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ-ទី២/កូននៅក្នុងផ្ទៃ អាយុ២ខែ-ទី៣/ឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ កូនជនរងគ្រោះខាងលើ ។ ក្រោយពីមានជួយអន្ដរាគមន៍ពីកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យ បានរលត់ទៅវិញ នៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៦ គ្រឿង ។រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង-រថយន្តអជ្ញាធរអប្សរាចំនួន …

Read More »

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្ស​ប្រា​សាទ និងបុរាណវិទ្យា​ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។ អ្នកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ​៨០សង់ទីម៉ែត្រ បានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ ជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។ អ្នកស្រី នេត ស៊ីមន បញ្ជាក់ថា កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕

Read More »

ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន​៦នៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទ​តាព្រហ្ម

ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕

Read More »

ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម សម្រេចបាន៦០​ភាគរយហើយ

ក្រុមការងារនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឱ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្មទាំងបួនទិសបានបាត់បង់  ដែលត្រូវរងចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ  ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ៕

Read More »

ភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

រយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦អង្គ) និងភ្ញៀវបរទេស ៥០៤៨ នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោន​ខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈ​ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣   សរុប ចំនួន ៖  ១៤៣៩ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦ នាក់ …

Read More »

សិស្សានុសិស្សសាលាបឋមសិក្សានគរក្រៅហ្វឹកហាត់គំនូរបេតិកភណ្ឌនៅប្រាសាទបាយ័ន

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ JASA នៃប្រទេសជប៉ុន ដឹកនាំដោយ លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បាននាំសិស្សានុសិស្សថ្នាក់ទី៤  នៃសាលាបឋមសិក្សានគរក្រៅ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ចំនួន៣០នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់និងហ្វឹកហាត់គូររូបប្រាសាទនិងចម្លាក់ នៅប្រាសាទបាយ័ន ក្នុងគោលបំណង បញ្រ្ជាបអំពីតម្លៃនៃមរតកវប្បធម៌ ដល់ក្មេងៗនៅកម្រិតបឋមសិក្សា ដែលមានឪពុកម្តាយ តាយាយ បម្រើការក្នុងការដ្ឋានអភិរក្សនិងជួសជុលនៅក្នុងស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា មានរយៈពេលជិត៣០ឆ្នាំមកហើយ ដែលស្ថាប័នJASAនៃប្រទេសជប៉ុន បានចូលរួមជួយការងារជួសជុលអភិក្សនៅក្នុងប្រាសាទបាយ័ន។ លោកថា គម្រោងរបស់អង្គការJASAមួយនេះ ក្រៅពីការងារជួសជុលប្រាង្គប្រាសាទ ក៏បានយកចិត្តទុកដាក់គិតគូរទៅលើការរស់នៅ របស់​សហគមន៍ ជាពិសេសការបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌អង្គរ។ …

Read More »

អាជ្ញាធរជាតិអប្សរាចូលរួមធ្វើបទបង្ហាញ​ ស្តីពីបេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ក្នុងអង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

អង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ត្រូវបានប្រារព្វពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។ ក្នុងមហាសន្និបាតនេះក៏មានព្រះរាជវត្តមាន និងព្រះវត្តមាន យាង និមន្ដចូលរួមរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេចព្រះរាជាគណៈ ព្រះមន្ដ្រីសង្ឃគ្រប់ជាន់ថ្នាក់ សមណនិស្សិត និស្សិត និងមន្ដ្រីរាជការចូលរួមប្រមាណ ១០០០ អង្គ/ នាក់ ដែលរៀបចំដោយ ក្រសួងធម្មការ និងសាសនា។ ក្នុងពិធីបើកមហាសន្និបាតនេះ តំណាងអាជ្ញាធរជាតិអប្សរា ក៏បានទទួលការអញ្ជើញឲ្យ ចូលរួមឡើងធ្វើបទបង្ហាញស្ដីអំពី បេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ដែលមានចំណុចសំខាន់ៗមានដូចខាងក្រោម៖⁃ …

Read More »

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងជំនាញបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី ការពង្រឹងបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិកដែលបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន៥០នាក់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ី។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា វគ្គបណ្តុះ​បណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ក្នុងដំណើរការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកការលើកតម្លៃសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ខ្លឹមសារសំខាន់ៗផ្តោតលើដូចជា របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលបម្រើសេវាកម្មទេសចរណ៍ ដោយត្រូវគិតគូរទាំងគុណភាពសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែលមកលើប្រាសាទ​បុរាណ៕

Read More »

ទស្សនិកជនច្រើនកុះកររីករាយជាមួយការទស្សនាល្ខោនយីកេក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ

ទស្សនិកជនច្រើនកុះករបានមកទស្សនាការសម្ដែងល្ខោនយីកេ រឿងឈាមអកតញ្ញូ ដែលសម្ដែងដោយក្រុមសិល្បៈ​ល្ខោនយីកេ ភូមិនីពេជ្រ (ខ) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងត្បូងប៉ាវីសអង្គរវត្ត។ ពួកគាត់បាននាំគ្រួសារ កូនៗ និងមិត្តភក្តិអង្គុយទស្សនាយ៉ាងរីករាយ លាយនឹងសំណើច ការអាណិតតួអង្គនៅក្នុងសាច់រឿងជាដើម៕

Read More »

Categories