Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / January (page 2)

Monthly Archives: January 2023

សមុច្ច័យចំនួន១១មុខនៃតម្បាញសូត្រខ្មែរនឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សៀមរាប÷ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ នៅក្នុងនោះក៏មានហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។ នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។ លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម …

Read More »

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ៩០ភាគរយ

សៀមរាប÷ ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ  អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។លោកសាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយ  នៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។ លោកបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា ឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ភាគរយហើយ ក្នុងនោះក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ។លោកបន្តទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះដូចជា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ លោកសាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃធ្វើកំណាយស្រាវជ្រាវនៅបរិវេណផ្នែកខាងលិចប្រាសាទអង្គរវត្ត

សៀមរាប÷ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃបានសហការគ្នាធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ ត្រូវឈូសពង្រាបប្រហែលនៅ សម័យកណ្តាល។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។  ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅ កំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។   ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវ បានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។ គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា  ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ …

Read More »

សិស្សមកពីវិទ្យាល័យ ចំនួន២ ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សៀមរាប÷ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្ស ដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្ស បានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី ?លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កន្លងមកអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ ដូចជានៅប្រាសាទបន្ទាយក្តីជាដើម ហើយសកម្មភាពនេះ គឺបានអប់រំ បណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា។យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ ឱ្យដឹងថា ពេលដែលរូបនាងបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង។ មានន័យថា ពេលនេះ នាងបានទទួលចំណេះដឹងពីប្រវត្តិសាស្រ្ត …

Read More »

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញចូលរួមជាកិត្តិយសអមដំណើរ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីនោះរួមមាន៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម  ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសស្វាគមន៍នៃពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលឲ្យបានជ្រាបថា ទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះត្រូវបានសង់ឡើងនៅលើដីដែលមានផ្ទៃក្រឡាសរុបចំនួន ១៩,៩៤៧ ម៉ែត្រការ៉េ …

Read More »

អាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001-2015

សៀមរាប៖ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន -អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO 14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១-១២ ខែ មករា ឆ្នាំ២០២៣។ ពិធីបើកនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន -អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិ នាពេលខាងមុខនេះ។ សូមបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ …

Read More »

សម្តេចតេជោ ហ៊ុន សែនអញ្ជើញជួប​អាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានជាលើកទី៥ ជិត៥ពាន់នាក់

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វេីឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខាន៣ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ជំនួបថ្ងៃមិនមែនត្រឹមតែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានអ្នកនាំពាក្យ មកពីស្ថាប័នផ្សេងៗផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។ នៅល្ងាចនេះ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នារយៈពេលកន្លងមកនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណសម្រាប់ការជូនពរទាំងឡាយក្នុងថ្ងៃខួប៣៨ឆ្នាំ ដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី។សម្តេចតេជោក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនានាក្នុងសង្គម ដើម្បីរដ្ឋាភិបាលធ្វើការកែលម្អ។ សម្តេចតេជោ …

Read More »

Categories