Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / February (page 4)

Monthly Archives: February 2023

ចាប់ខ្លួនប្រពន្ធលី ហាំងសេង ជនរងគ្រោះ៨គ្រួសារ ឈរលើកបដា សុំអោយតុលាការផ្តល់យុត្តិធម៌រឿងទិញផ្ទះ៨ល្វែង

សៀមរាប៖ ជនរងគ្រោះ៨គរួសារ ដែលទិញផ្ទះ៨ល្វែងពីឈ្មោះលី ហាំងសេង បានឈរលើកបដា សុំអោយតុលាការជួយផ្តល់យុត្តិធម៌ ដោយផ្តល់ផ្ទះដល់ពួកគាត់ក្រោយបង់ប្រាក់ហើយមិនទទួលបានផ្ទះ។ .ការលើកបដាទាមទារនេះ ធ្វើឡើងនារសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្រពន្ធលី ហាំងសេង ឈ្មោះអៀង ប៊ួយគង់ ហើយបញ្ជូនមកកាន់តុលាការ។ .ស្ត្រីឈ្មោះអៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធឈ្មោះលីហាំងសេង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សៀម រាប ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ខែកុម្ភះ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកវ៉ា សក្តា ព្រះរាជអាជ្ញារង។ .ក្រុមពលរដ្ឋរងគ្រោះបានអោយដឹងថា ផ្ទះក្នុង១មួយ​ល្វែងដែលពួកគាត់បានទិញ មានតម្លៃចាប់ពី២៨ទៅ ៣០ម៉ឺនដុល្លារ ផ្ទះល្វែងនេះ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប។ ក្នុងផ្ទះមួយល្វែងៗពួក គាត់បានកក់ប្រាប់ ពី៥០ទៅ៨០%ហើយ ប៉ុន្តែពេលទៅបង់ប្រាក់ផ្តាច់ដើម្បីទទួលយកផ្ទះ បុគ្គលឈ្មោះលីហាំងសេង និងប្រពន្ធ គេចវេសមិនព្រមជួបក្នុងការប្រគល់ផ្ទះនោះឡើយ ទើបពួកគាត់សម្រេចដាក់ពាក្យប្តឹងទៅតុលាការបែបនេះ។ .ប្រភពបន្តថា ក្នុងការទិញផ្ទះល្វែងនេះពួកគាត់បានធ្វើកិច្ចសន្យា​ និងបានផ្តិតមេដៃ នៅមុខមេធាវីត្រឹមត្រូវ …

Read More »

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ប្រាសាទព្រះគោ ដែលរងការបាក់ដួលរលំ

សៀមរាប÷ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។

Read More »

អ្នកភូមិជាង១០០នាក់លើកគ្នាមកតុលាការទាមទារអោយដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក

សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជាង១០០នាក់ ក្នុង ចំណោមជាង៤៦០នាក់ មកពីឃុំត្បែង ស្រុកបន្ទាយ ស្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានលើក គ្នាមកតុលាការទាមទារអោយមានការដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក បន្ទាប់ពីត្រូវឃុំខ្លួនអស់រយះពេលជាង៦ខែរួចមកហើយ ក្រោមបទចោទ រំលោភសេពសន្ធ:វ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។   .នៅមុខតុលាការនាព្រឹកថ្ងៃទី១ខែកុម្ភះនេះ ក្រុមអ្នក ភូមិបានលើករូបថត អតីតព្រះចៅអធិការវត្ត ហើយលើកឡើងថា ពួកគាត់មកនេះមិន មែនមកធ្វើបាតកម្ម បង្កអសន្តិសុខដល់សង្គមនោះទេ គឺមកទាមទារសុំអោយតុលាការដោះលែង អតីតព្រះចៅអធិការវត្តស្រះដូនរីកវិញតែប៉ុណ្ណោះ ត្បិតរូបគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ពួកគាត់បន្តថា នៅយប់ថ្ងៃកើតហេតុក្រុមប៉ូលិសបាននិយាយថា គ្រាន់តែនិមន្តលោក ដើម្បីសាកសួររឿងហេតុខ្លះៗប៉ុណ្ណោះ តែក៍បាត់ដំណឹងឈឹង។ចុងក្រោយបែជាជាប់ពន្ធធនាគារ ក្រោមការចោទថា រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ(រំលោភលោកនេន)ទៅវិញ។ ករណី នេះពួកយើងពលរដ្ឋក្នុងភូមិសូមបដិសេធថា លោកតាព្រះជន៧៥ព្រះវស្សាហើយមិនអាចធ្វើដូច្នេះឡើយ អី ចឹងទេ សូមស្ថាប័នតុលាការ មេត្តាពិនិត្យ ហើយដោះ លែងលោកតាអោយមានសេរីភាពវិញ ព្រោះថាពុំមែនជាការពិតនោះទេ។ ផ្ទុយទៅវិញអតីតព្រះចៅអធិការវត្តខាងលើ ជាអ្នកជួយសង្គ្រោះពលរដ្ឋក្រីក្រក្នុងភូមិ ក៍ដូចជាកសាងវត្ត និងផ្លូវថ្នល់ជាដើម។   …

Read More »

អ្នកភូមិជាង១០០នាក់ លើកគ្នាមកតុលាការទាមទារ អោយដោះលែងអតីត ព្រះចៅអធិការវត្តស្រះដូនរីក

សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជាង១០០នាក់ ក្នុង ចំណោមជាង៤៦០នាក់ មកពីឃុំត្បែង ស្រុកបន្ទាយ ស្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានលើក គ្នាមកតុលាការទាមទារអោយមានការដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក បន្ទាប់ពីត្រូវឃុំខ្លួនអស់រយះពេលជាង៦ខែរួចមកហើយ ក្រោមបទចោទ រំលោភសេពសន្ធ:វ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ .នៅមុខតុលាការនាព្រឹកថ្ងៃទី១ខែកុម្ភះនេះ ក្រុមអ្នក ភូមិបានលើករូបថត អតីតព្រះចៅអធិការវត្ត ហើយលើកឡើងថា ពួកគាត់មកនេះមិន មែនមកធ្វើបាតកម្ម បង្កអសន្តិសុខដល់សង្គមនោះទេ គឺមកទាមទារសុំអោយតុលាការដោះលែង អតីតព្រះចៅអធិការវត្តស្រះដូនរីកវិញតែប៉ុណ្ណោះ ត្បិតរូបគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ពួកគាត់បន្តថា នៅយប់ថ្ងៃកើតហេតុក្រុមប៉ូលិសបាននិយាយថា គ្រាន់តែនិមន្តលោក ដើម្បីសាកសួររឿងហេតុខ្លះៗប៉ុណ្ណោះ តែក៍បាត់ដំណឹងឈឹង។ចុងក្រោយបែជាជាប់ពន្ធធនាគារ ក្រោមការចោទថា រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ(រំលោភលោកនេន)ទៅវិញ។ ករណី នេះពួកយើងពលរដ្ឋក្នុងភូមិសូមបដិសេធថា លោកតាព្រះជន៧៥ព្រះវស្សាហើយមិនអាចធ្វើដូច្នេះឡើយ អី ចឹងទេ សូមស្ថាប័នតុលាការ មេត្តាពិនិត្យ ហើយដោះ លែងលោកតាអោយមានសេរីភាពវិញ ព្រោះថាពុំមែនជាការពិតនោះទេ។ ផ្ទុយទៅវិញអតីតព្រះចៅអធិការវត្តខាងលើ ជាអ្នកជួយសង្គ្រោះពលរដ្ឋក្រីក្រក្នុងភូមិ ក៍ដូចជាកសាងវត្ត និងផ្លូវថ្នល់ជាដើម។នៅព្រឹកថ្ងៃដដែល មេធាវីការពារក្តី អោយអតីតព្រះ …

Read More »

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

សៀមរាប÷ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី០១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ  ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា …

Read More »

Categories