Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / April (page 2)

Monthly Archives: April 2023

បេះដូងក្រដាសរាប់សិបម៉ឺន បានកំពុងបង្ហាញនៅបរិវេណប្រាសាទអង្គរ សម្រាប់បំបែកឯតទគ្គកម្ម ក្នុងព្រឹត្តិ ការណ៍អង្គរសង្ក្រាន្ត

សៀមរាប៖ បេះដូងក្រដាសដែលបត់ដោយដៃប្រជា ពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ រាប់សិបម៉ឺនត្រូវបានរៀបចំជាលក្ខណៈសួនដ៏ស្រស់ស្អាតនៅ បរិ វេណ ប្រាសាទអង្គរវត្ត។ ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។    លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរឿងនេះ បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ។  ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។   លោកបន្តថា ជាមួយគ្នានេះ ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសាចំនួន២ គឺរាំចង្វាក់ម៉ាឌីហ្សន និងការបត់ក្រដាសជារូបបេះដូង។ ការបត់ក្រដាសជារូបបេះដូង តាមផែនការគ្រោងនឹងធ្វើឲ្យបានចំនួន១លាន ប៉ុន្តែត្រង់ថាបងប្អូនចូលរួមបានប៉ុន្មាននោះ នៅថ្ងៃទី១១ ខែមេសា នឹងដឹងលទ្ធផល។     លោក ហ៊ុន ម៉ានី ឲ្យដឹងបន្ថែមថា បេះដូងក្រដាសដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើងដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូក្តីស្រលាញ់របស់ពលរដ្ឋកម្ពុជា ជូនអត្ត ពលិក ដែលចូលរួមក្នុងការប្រកួតស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ …

Read More »

ជាង១៤០០នាក់ចូលរួមរត់ម៉ារ៉ាតុនឆ្នាំ២០២៣នៅតំបន់អង្គរ ដើម្បីមន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ការរត់ម៉ារ៉ាតុន ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី ៩ ខែមេសា និងដើម្បីរកថវិកាជួយឧបត្ថម្ភដល់មន្ទីរពទ្យកុមារអង្គរដោយមានអ្នក ចូលរួមច្រើនជាង ១៤០០នាក់ ដែលមានទាំងប្រជា ពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរ។ នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទ អង្គរវត្ត ឆ្ពោះតាមច្រកទន្លអុំ បន្តរត់កាត់តាមប្រាសាទ បាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។    តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកាដែលប្រមូលបានតាមរយៈការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ …

Read More »

ស.ស.យ.ក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ​ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ

សៀមរាប៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលផ្តួចផ្តើមឡើងនេះ គឺបានគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។​    ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី បានបន្ថែមថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ ២០២៣​ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ ឯការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរផងដែរ។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាស្មារតីជារួមក្នុងការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយទិដ្ឋភាពនៃការរៀបចំនៅទីតាំងនីមួយៗតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រចនាបទ​ ដូចជាទីតាំង ភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័នគឺ​ គិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច។     ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកជាដេីម ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ។ សូមបញ្ជាក់ថា …

Read More »

និស្សិតសាកលវិទ្យាល័យន័រតុនចូលទស្សនាការតាំងបង្ហាញសមុច្ច័យនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយ មានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។   ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូ និសិត្សនៃសាកលវិទ្យាល័យន័រតុនចំនួនប្រមាណ៤៨០នាក់ បានចូលមកទស្សនាការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសី ហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំ ណាក់អាជ្ញាធរជាតិអប្សរា។ នាឱកាសនោះ ប្រតិភូនិសិត្សនៃសាកលវិទ្យាល័យន័រតុនបានបង្ហាញការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់នៅក្នុងសារមន្ទីរនេះ ព្រោះថាអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនានិងសិក្សាស្វែងយល់។ សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ -អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕

Read More »

ឃាតកម្មដ៌សាហាវព្រៃផ្សៃ បាញ់សម្លាប់ទាំងគ្រួសារ នៅកណ្តាលក្រុងសៀមរាប

សៀមរាប៖ ព័ត៌មានបឋម ខ្មាន់កាំភ្លើង ដែលអតីតជាប្តី បានបាញ់ទៅលើប្រពន្ធ បងថ្លៃនិងប្អូនថ្លៃ ហើយបាញ់ខ្លួនឯងតាមក្រោយ។     អំពើឃាតកម្មនេះ បានកើតឡើងនាម៉ោងជិត៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លើគោលដៅចំនួន៣ ទី តាំង ទី១នៅផ្ទះរបស់ប្រពន្ធ ក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក និងនៅក្នុងផ្សារលើធំថ្មីចំនួន២ ទីតាំង។     សមត្ថកិច្ចក្នុងហេតុការណ៍ បានផ្តល់ព័ត៌មានបឋមថា គិតត្រឹមម៉ោង៩,៣០នាទីព្រឹកថ្ងៃដដែល មានអ្នកស្លាប់២នាក់ និងរបួស២នាក់។ អ្នកស្លាប់ទី១ជាប្រពន្ធទី២ត្រូវជាប្អូនថ្លៃប្រុស ចំណែកឯអ្នករបួស ទី១ជាបងថ្លៃស្រី និងទី២​ ជាជនដៃដល់។     សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវបឋម ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។ពេលបន្ទាប់ជនដៃដល់ទៅបាញ់បងថ្លៃស្រី កំពុងលក់ ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់ប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចបាញ់ខ្លួនឯងតែម្តង។ សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុជន រងគ្រោះទាំងបងថ្លៃ.ប្រពន្ធ និងជនដៃដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល ប្រពន្ធបានដាច់ខ្យល់ស្លាប់។ សរុបត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដដែល ស្លាប់២ …

Read More »

មន្ត្រីជំនាញគម្រាមបិទអាជីវកម្មដីពុះឡូត៍លក់ ដែលកំពុងល្បីថា គ្មានច្បាប់អនុញាតិ

សៀមរាប៖ មន្ត្រីជំនាញខេត្តសៀមរាប បានគម្រាមថានឹងបិទអាជីវកម្មដីដែលកំពុងពុះឡូត៍លក់មួយកន្លែងក្រោយធ្លាយព័ត៌មានថា គ្មានច្បាប់អនុញាតិ។    ការគម្រាមបិទអាជីវកម្ម របស់មន្ត្រីជំនាញនេះ គឺបន្ទាប់ពី ពលរដ្ឋដែលកំពុងរកទិញដីឡូតិ៍ស្របច្បាប់ដើម្បីសង់ផ្ទះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ជួយពិនិត្យទីតាំងដីឡូតិ៍១កន្លែង ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងប្រកាស់លក់ ហើយល្បីថា ជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន(មិនស្របច្បាប់)។   ស្ត្រីអាជីវករ លក់ដូរនៅផ្សារលើធំថ្មីម្នាក់ បានឲ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ជួលផ្ទះគេរស់នៅ។ តែដោយឃើញគេផ្សាយថា មានដីឡូតិ៍លក់ធូរថ្លៃ គាត់ក៏ចង់ទៅទិញ។ប៉ុន្តែក៏មានគេប្រាប់គាត់ថា ប្រយ័ត្នចាញ់បោកគេ ព្រោះដីនៅទីនោះអាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។    ចំណែកបុរសអ្នករត់ម៉ូតូកង់បី នៅម្តុំផ្សារាត្រីម្នាក់ ទៀតគឺ លោកហេង សុភា ក៏បានលើកឡើងថា គាត់សព្វថ្ងៃជួលផ្ទះគេនៅ ហើយចង់ស្វែងរកទិញដីបង់រំលោះធូរថ្លៃដើម្បីបានរស់នៅស្រួលដូចគេឯង។ ថ្មីៗនេះឃើញថៅកែដីឡូតិ៍ ជាអាជ្ញាធរគឺលោកហាង ហាច ជាអនុភូមិតាចេក នៃសង្កាត់ជ្រាវ បានសហការគ្នាជា មួយគ្រូគង្វាលឈ្មោះច័ន្ទ ឆ្វៀវយូសែប និងគ្រូ គង្វាលម្នាក់ទៀតឈ្មោះលី សុភ័ក្រ្ត បាននាំគ្នាពុះដីឡូតិ៍លក់។ជាមួយគ្នានោះ …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន បន្តយុទ្ធនាការដាំស្មៅនិងដើមឈើបន្ថែមដើម្បីអភិរក្សរមណីយដ្ឋានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន ជាសមាជិកប៊ីអ៊ិនអាយសៀមរាប បន្តយុទ្ធនាការដាំស្មៅជាង១,៣០០ម៉ែត្រការេ និងដើមឈើចម្រុះ ចំនួនប្រមាណជិក១,០០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេស ភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំ បន់បេតិកភណ្ឌពិភពលោក។ សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយ ចំនួន  បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធ នាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕

Read More »

Categories