Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បួងសួងសុំសេចក្ដីសុខ នៅប្រាសាទអង្គរវត្ត បើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខួបលើកទី១០ឆ្នាំ២០២៣

បួងសួងសុំសេចក្ដីសុខ នៅប្រាសាទអង្គរវត្ត បើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខួបលើកទី១០ឆ្នាំ២០២៣

សៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត មានរៀបចំពិធីបួងសួងសុំសេចក្ដី សុខ សុំពរជ័យពីទេវតា​ វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹក ម្ចាស់ដីដែលនៅថែរក្សាអង្គរវត្ត ដើម្បីបើកព្រឹត្ដិការណ៍អង្គរ សង្ក្រាន្ដខួបលើកទី១០ឆ្នាំ២០២៣ នាពេលខ្លីខាងមុខ នេះ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យត្រចះ ត្រចង់។

អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅក្ដារបែនក្នុងបរិវេណប្រាសាទអង្គរវត្តនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។


   ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា  និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិការរាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ស.ស.យ.ក.ជាច្រើនរូបចូលរួមដែរ៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories