Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / វាំងននខ្មៅ នៅពីក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ត្រូវបានលាតត្រដាងក្រោយអ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍

វាំងននខ្មៅ នៅពីក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ត្រូវបានលាតត្រដាងក្រោយអ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍


សៀមរាប៖ម្តងនេះមិនខុសពីដាំទឹកក្តៅចាក់ស្រោចខ្លួន ឯងនោះឡើុយ ត្បិតវាំងននខ្មៅ នៅពីក្រោយការចូលទៅហ៊ុំពទ្ធ័យកដីគេចំនួនពីរម្ចាស់ជិត១០ហិកតារបស់ជំទាវលី អ៊ុំអេង ត្រូវអ្នកភូមិ បងអាក្រាតថា ជំទាវរូបនេះពិតជាថោកទាបណាស់ ក្លែងឯកសារ ចូលទៅរំលោភបំពានយកដីរបស់គេទាំងកំរោល។


   ការបកអាក្រាតរបស់ក្រុមអ្នកភូមិ ទៅលើជំទាវលី អ៊ុំអេង តាមរយះផ្តល់បទសម្ភាសន៍នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី បន្ទាប់ពីជំទាវលី អ៊ុំអេង ប្រាប់ទៅសារ ព័ត៌ មានក្នុងស្រុកមួយថា ឈ្មោះហៀប ផុន ពិតជាបានផ្តិតមេដៃលក់ដីមួយកន្លែង ស្តិតក្នុងភូមិប្រិយ៍ ឃុំខ្នារ សណ្តាយ អោយទៅរូបគាត់។

   .តាមរយ:ការផ្តល់បទសម្ភាសន៍ លោកហ៊ីវ ហ៊ាន និងប្រពន្ធឈ្មោះហៀប ផុន បានបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០០៣ ពួកគាត់ធ្លាប់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី អោយទៅបុរសម្នាក់ជាកូនចៅរបស់ឈ្មោះលី អ៊ុំអេង មិនមែនលក់អោយឈ្មោះលី អ៊ុំអេង នោះឡើយ ហើយបច្ចុប្បន្នដីនោះ កំពុងស្ថិតនៅក្នុងក្រុមហ៊ុនអង្គរ លែនម៉ាក។ ចំណែកដីជាង៦ហិកតា និងដីអ្នកក្បែរខាងជាង៣ហិកតា ដែលស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារ   សណ្តាយនេះ ពុំមាននណារម្នាក់បានលក់អោយឈ្មោះលី អ៊ុំអេង ឡើយ។ តែជនរូបនេះ បែរជាលួច ចូលទៅបោះរបងហ៊ុំពទ្ធ័រំលោភយក ហើយប្តឹងម្ចាស់ដីទៅតុលាការថែមទៀត។ ជំទាវរូបនេះគ្មានការអៀនខ្មាស់ ថោកជាងសត្វតិរិច្ឆានទៅទៀត។

   ប្តីប្រពន្ធខាងលើ បញ្ជាក់ទៀតថា ពួកគាត់សុំអំពាវ នាវដល់ថ្នាក់ដឹងនាំ និងស្ថាប័នច្បាប់ មេត្តាស្រាវជ្រាវលើករណីនេះ ហើយផ្តល់ភាពត្រឹមត្រូវ ដល់គ្រួសារគាត់ រួមទាំងជនរងគ្រោះផ្សេងទៀតក្នុងអំពើ រំលោភ បំពានលើដីធ្លីពីសំណាក់ជំទាវ លី អ៊ុំអេង។

  .សាក្សីច្រើនទៀត បានផ្តល់បទសម្ភាសន៍នៅព្រឹកថ្ងៃដដែល ស្រដៀងៗគ្នាថា ដីទាំងពីរម្ចាស់សរុបជិត១០ ហិកតា ដែលជំទាវលី អ៊ុំអេង មកបោះរបងហ៊ុំពទ្ធ័យកនេះ ជាដីកេរពីដូនតា មិនមានអ្នកណាបានលក់អោយជំទាវចិត្តជាតិរិច្ឆាននោះឡើយ។
  .ចំណែកលោក បឹង បៀន មេភូមិសណ្តាយ ឃុំខ្នារ សណ្តាយ នៃស្រុកបន្ទាយស្រី បានបញ្ជាក់និងបង្ហាញឯកសារថា ដីដែលឈ្មោះហ៊ីវ ហ៊ាន លក់អោយសេនារបស់ជំទាវលី អ៊ុំអេង គឺនៅក្នុងភូមិសណ្តាយ ឃុំខ្នារ សណ្តាយ ហើយឯងសារលក់ទិញ ពុំបានបញ្ជាក់អំពីព្រុំប្រទល់នោះទេ។ ប៉ុន្តែក្រោយពេលដីឡើងថ្លៃ ឈ្មោះលី អ៊ុំអេង បានយកឯងសារដដែលទៅកូពី ដោយសរ សេរបំពេញព្រំប្រទល់បន្ថែម ហើយចូលទៅហ៊ុំពទ្ធ័យកដីគេតែម្តង។

   .លោកបានបញ្ជាក់ថា សូមពិនិត្យឯងសារកាន់កាប់ដីរបស់ឈ្មោះលីអ៊ុំអេង មើលចុះ ហត្ថលេខា និងលេខចុះបញ្ជី មេភូមិសណ្តាយ តែទៅយកដីគេនៅភូមិប្រិយ៍រហូតដល់ទៅពីរម្ចាស់ មនុស្សប្រភេទនេះ គួរទទួល ទោសបែបណា.?។
  .ក្រុមអ្នកភូមិប្រមាណជា ៣០ទៅ៤០នាក់ ក្នុងពេលផ្តល់បទសម្ភាសន៍ ក៍បានលើកឡើងថា ត្រឹមតែបាយបីពេល ស្លាប់មិនអាចស្ពាយទៅជាមួយបាន ហេតុអីក៍ធ្វើខ្លួនជាចោរ ដើរលួចយកទ្រព្យគេគ្រប់ទិសទីបែប នេះ.? បើមិនចេះធ្វើបុណ្យ ហេតុអីក៍ព្យាយាមសាងតែអំពើបាប.? ហេតុអីក៍ពេញចិត្តនិងឈរមើលទឹកភ្នែករាស្ត្រហូរបែបនេះ.? តើបេះដូងជំទាវ សាងពីអ្វី.? តើ មានឈាមជាមនុស្សខ្លះដែរទេ..?។

  ជាមួយនឹងការលើកឡើងបែបនេះ ពលរដ្ឋក្នុងមូល ដ្ឋានស្រុកបន្ទាយស្រីជាច្រើន បានទម្លាយរឿងមកថា នៅក្នុងស្រុកមួយនេះ ពលរដ្ឋច្រើនរយគ្រួសារ បានកំពុងរងការរំលោភបំពានរឿងដីធ្លី ច្រើនរយហិកតាពីសំណាក់ជំទាវ លី អ៊ុំអេង។ ពួកគាត់បញ្ជាក់ថា ច្រើនឆ្នាំមកហើយអ្នកខ្លះ ត្រូវជាប់ពន្ធនាគារ ឯអ្នកខ្លះទៀតមិនមានស្រែចំការក្នុងការអាស្រ័យផល ព្រោះតែដីធ្លីត្រូវជំទាវលី អ៊ុំអេង រំលោភកាន់កាប់អស់ រីឯដំណោះ ស្រាយនៅតែងងឹតឈឹង។ អីចឹង ប្រសិនបើនៅតែគ្មានដំណោះស្រាយទៀតទេ ពួកគាត់លែងស៊ូទ្រាំដេកអត់ ឃ្លាន លែងធ្វើចំណាកស្រុកទៀតហើយ គឺនាំគ្នាក្រោក ឈរតតាំងតាមផ្លូវច្បាប់ដើម្បីយកដីមកធ្វើស្រែចំការមកវិញ ហើយសង្ឃឹមថា ច្បាប់នឹងផ្តល់ភាពយុត្តិធម៍ដល់ពួកគាត់។ ប៉ុន្តែប្រសិនបើដំណោះស្រាយនៅតែងងឹតឈឹងដដែល ពួកគាត់នឹងរកវេលា ប្រមូលគ្នាទៅ កាន់សាលាខេត្តសៀមរាប ស្វែករកដំណោះស្រាយពីថ្នាក់ដឹកនាំ។

   .សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានចុះផ្សាយ រឿងទំនាស់ដីធ្លី ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ដោយយោងឯងសារនិងធ្វើបទសម្ភាសន៍ត្រឹមត្រូវ លោកស្រីជំទាវ បណ្ឌិតឧក ញ៉ាលី អ៊ុំអេង បានប្រាប់ទៅសារព័ត៌មានមួយ ដោយលើក ឡើងថា ម្ចាស់ដីពិតជាបានផ្តិតមេដៃលក់អោយខ្លួន។ ឯអ្នកសារព័ត៌មានដែលបានចុះផ្សាយ គឺមិនមានក្រមសីលធម៍។

   ក្រោយជំទាវលី អ៊ុំអេង លើកឡើងបែបនេះ ម្ចាស់ដីរួមទាំងអ្នកភូមិ បានផ្ទុះប្រតិកម្ម ហើយបង្ហាញឯកសារនិងផ្តល់បទសម្ភាសន៍ ដោយបកអាក្រាតថា ជំទាវលីអ៊ុំអេង ក្លែងឯកសារចូលទៅហ៊ុំពទ្ធ័យកដីពួកគាត់។
  យោងតាមការបកអាក្រាតរបស់អ្នកភូមិ បង្ហាញថាវាំងននខ្មៅ បានលាតត្រដាងហើយ តាមរយ: ឯកសារនៅភូមិផ្សេង ទៅយកដីគេនៅភូមិផ្សេង អីចឹងទេ មិនខុសអីពីដាំទឹកក្តៅ ស្រោចលើខ្លួនឯងនោះឡើយ។

   .សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លី ដែលកើតមាន ឡើង នៅក្នុងខេត្តសៀមរាប នៅតែក្តៅគគុកនៅឡើយ ជាពិសេស រឿងដីធ្លីរវាងពលរដ្ឋ ជាមួយជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង នេះតែម្តង។
  .នៅរសៀលថ្ងៃដដែលនេះ អង្គភាពយើងនៅមិនទាន់ទទួលបានការបកស្រាយ ពីលោកស្រីលី អ៊ុំអេង នៅ ឡើយទេ ជុំវិញការចោទថា លោកស្រីទៅបោះរបងហ៊ុំពទ្ធ័យកដីគេពីរម្ចាស់រហូតជិត១០ហិកតា ហើយប្តឹងម្ចាស់ ដីទៅតុលាការ៕

dav
sdr
sdr
dav

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories