Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កោរជុកជាពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

កោរជុកជាពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

សៀមរាប៖កោរជុក ជាពិធីកោរសក់ក្មេងប្រុស ស្រី ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។


    ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។

  ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។ ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។

  ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុន តាឯកនៃស្រុកបន្ទាយស្រី បានរៀបចំពិធីកោរជុកឱ្យកូនស្រីរបស់ខ្លួនមួយរូប អាយុពេញ១១ឆ្នាំ។

   ពិធីនេះមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើន គេតែងរៀបចំចូលគ្នា ដោយមានក្មេង ស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។ ពិធីកោរជុកនេះគេធ្វើឡើងមានរយៈ ពេល២ថ្ងៃនិងមួយយប់ ដោយមានកិច្ចសំខាន់ៗជា ច្រើន។


      បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់ កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ។

   ជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជិវិតមនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលនីមួយៗនៃវដ្តរបស់មនុស្ស។ ជាកិច្ចបង្ហាញពីការឆ្លងវ័យ ដែលប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកគ្រួសារខ្លួន ដែលពេញវ័យទៅក្នុងសង្គម ស្របតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។
    ពិធីកោរជក់នេះ ក៏ជាកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរកចំណេះខាងសេដ្ឋកិច្ច របៀបគ្របគ្រងគ្រួសារជាដើម៕

About ad3fqkn

Check Also

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories