សៀមរាប៖ សង្ស័យក្រេបទឹកប្តូរនិស្ស័ុយហួសកំរិត មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ម្នាក់ បានដកកាំភ្លើងបាញ់មេឃ ជាង១០គ្រាប់បង្កអោយផ្អើលពលរដ្ឋ ស្ទើពេញខេត្តទេសចរណ៍សៀមរាបអង្គរ។
.យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា នាវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៣ មានករណីបាញ់មេឃ ដោយប្រើកាំភ្លើងម៉ាកAk៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

.របាយការណ៍បង្ហាញថា ករណីបាញ់នេះបង្កឡើងដោយឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំជា មន្ត្រីប៉ូលីសនៅកងអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប មានទីនៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
.របាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាន បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។

ពេលមកដល់ ជនបង្កបានទាញកាំភ្លើងបាញ់គំរាមឪពុកមាជាច្រើនគ្រាប់(ជាង១០គ្រាប់)បន្ទាប់ពីបាញ់រួច ជនសង្សយ័ត្រូវបានខាងនគរបាល នៃស្នងការនគរ បាលខេត្តសៀមរាប ឃាត់ខ្លួនយកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
.ទោះជាបែបនេះ គេនៅមិនទាន់ឃើញសេចក្តីបំភ្លឺរបស់ស្នងការនគរបានខេត្តសៀមរាបនៅឡើយទេ ជុំវិញការផ្ទុះអាវុធក្នុងខេត្តទេសចរណ៍ សៀមរាបអង្គរនេះ។ អង្គភាពយើងនឹងលំអិតព័ត៌មាននេះបន្តទៀតបន្ទាប់ពីទទួលបានសេចក្តីបំភ្លឺពីស្នងការនគរបាលខេត្តសៀមរាប៕



