Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

សៀមរាប៖ រដូវវស្សាមានភ្លៀងធ្លាក់ ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដល់ប្រសាទបុរាណផងដែរ។


ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។

ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។

លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories