Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

សៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។​

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះ ក្នុងកាតព្វកិច្ច​ដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរ​ជាដរាប។

ឯកឧត្តម ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀន សូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ  ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗ​ជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញ ដទៃទៀតដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រ សិទ្ធភាពក្នុងការរៀបចំ​ លើកកម្ពស់គុណភាព សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈ ពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា នៅនាយកដ្ឋាន​សណ្ដាប់ធ្នាប់៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories