Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ លើការងារបេតិភណ្ឌរមណីយដ្ឋានអង្គរ

គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ លើការងារបេតិភណ្ឌរមណីយដ្ឋានអង្គរ

សៀមរាប: គណ:កម្មាធិការអន្តរជាតិដើម្បីសម្រប សម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បានបើកកិច្ចប្រជុំបច្ចេក ទេសលើកទី៣៧ របស់ខ្លួន។


   កិច្ចប្រជុំដែលមានរយ:ពេល២ថ្ងៃគឺថ្ងៃទី១២,១៣ ខែមិថុនាឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជានិងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះ នឹងពិនិត្យមើលលើចំណុចជាច្រើនដូចជាតាមដានឡើងវិញលើ សម័យប្រជុំបច្ចេកទេសទី៣៦និងកិច្ចប្រជុំពេញអង្គទី២៩កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ។

របាយការណ៍សកម្មភាពក្រុមបច្ចេកទេសជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារៈនេះសម្រាប់ជាឯ សារយោង) និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។

ជាមួយគ្នានេះដែរក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទ អង្គរវត្តនៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី ការជួសជុលពិដាននៅស្លាបរោង ទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូង និងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។


បន្ថែមលើនេះដែរគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរក៏បានតាមដានអនុសាសន៍ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ និងបារាយណ៍ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទ បាយ័ន ការជួសជុលប្រាសាទចៅសាយទេវតា ការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែនិងការបណ្តុះបណ្តាល ការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី ព្រមទាំងតាមដានលើអនុសាសន៍ នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories