Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / តំបន់អង្គរនឹងមានWi-Fi សាធារណ: ប្រើប្រាស់ដោយឥតគិតថ្លៃ ដែលគ្រោងតម្លើងដោយក្រសួងប្រៃសណីយ៍

តំបន់អង្គរនឹងមានWi-Fi សាធារណ: ប្រើប្រាស់ដោយឥតគិតថ្លៃ ដែលគ្រោងតម្លើងដោយក្រសួងប្រៃសណីយ៍

សៀមរាប៖ ក្រសួងប្រៃសណីយ៍គ្រោងនឹងតម្លើង Wi- Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរ។


    ការលើកឡើងបែបនេះ គឺនៅកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)នៅខេត្តសៀមរាប។
    នៅក្នុងកិច្ចប្រជុំICC Angkor នាថ្ងៃទី២ ដែលស្ថិតនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានឹងនេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោង អភិ វឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកប ដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។

   នៅក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើងWi-Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរ។

  ជាមួយគ្នានេះដែរក្រុមអ្នកជំនាញក៏នឹងពិភាក្សាអំពីរបាយការណ៍ពិសេសសម្រាប់ការអភិរក្ស  ការពិភាក្សាអំពីអនុសាសន៍ថ្មីៗសម្រាប់ការអភិរក្ស ការស្រាវជ្រាវ និងបុរាណវិទ្យា ការពិភាក្សាអំពីអនុសាសន៍ថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់អង្គរនិងតំបន់សំបូរព្រៃគុក ព្រមទាំងពិភាក្សាដេញដោលទៅលើចំណាប់អារម្មណ៍ទូទៅនៃទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកផងដែរ។

  សូមបញ្ជាក់ថា គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)កំពុងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួនចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៣នេះដើម្បីពិនិត្យមើលនិងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំង ឡាយពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌនិងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories