Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / នាយកអង្គការ ឡូ ស្កូយ៉ាតូឡូ អនទ្បឺស ត្រូវអ្នកគ្រូម្នាក់ប្តឹងទៅតុលាការ ពីបទ ជេរប្រមាថជាសាធារណ: បទ រំលោភ លើទំនុកចិត្ត និងសុំអោយផ្តន្ទាទោស

នាយកអង្គការ ឡូ ស្កូយ៉ាតូឡូ អនទ្បឺស ត្រូវអ្នកគ្រូម្នាក់ប្តឹងទៅតុលាការ ពីបទ ជេរប្រមាថជាសាធារណ: បទ រំលោភ លើទំនុកចិត្ត និងសុំអោយផ្តន្ទាទោស

សៀមរាប៖ នាយកអង្គការ ឡូ ស្កូយ៉ាតូឡូ អនទ្បឺស សាខាខេត្តសៀមរាបម្នាក់ ត្រូវអ្នកគ្រូផ្នែកកែសម្ភស្សប្រចាំការនៅក្នុងអង្គការនេះ ប្តឹងទៅតុលាការចំនួនពីរបទល្មើស និងសុំអោយផ្តន្ទាទោសតាមផ្លូវច្បាប់។


  នាយកអង្គការដែលរងបណ្តឹងមានឈ្មោះនាក់ ប៉ុណ្ណារិទ្ធិ ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ចំណែកដើមបណ្តឹងមានឈ្មោះប៉ែន សុផល ភេទស្រី អាយុ៤០ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្ត សៀមរាប។

  យោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចុះលេខទទួល ដោយស្ថាប័នតុលាការ បាន បង្ហាញថា ឈ្មោះនាក់ ប៉ុណ្ណារិទ្ធិ នាយកអង្គការឡូ ស្កូយ៉ាតូឡូអនទ្បឺស សាខាខេត្តសៀមរាបបានជេរប្រមាថ មកលើអ្នកគ្រូ រួមទាំងសិស្សស្រីជាង១០នាក់ទៀត នៅ ក្នុងសាខារបស់ខ្លួន ដែលមានទីតាំង នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រៅពីនោះ នាយកអង្គការរូបនេះ បានបញ្ឈប់អ្នកគ្រូ ព្រមទាំងសិស្សជាង១០ នាក់ទៀតដោយគ្មានមូលហេតុ។

ពាក្យបណ្តឹងបង្ហាញទៀតថា បុគ្គលរូបនេះ បានគម្រាមប្តឹងអោយប៉ូលិសចាប់ខ្លួនទាំងគ្រូ ទាំងសិស្ស ប្រសិនបើហ៊ានតវ៉ា និងបានជេរទៅលើសិស្សស្រីៗដែលមានវ័យទើបជាង១៥ទៅ១៦ឆ្នាំដោយប្រើពាក្យថា បើពួកនាងលើកជើងខ្លាំងបែបនឹង មិនខ្យល់ ចូលគូថទេអី។
   ក្នុងពាក្យបណ្តឹងបញ្ជាក់ថា ក្នុងអំពើជេប្រមាថនេះជនរងគ្រោះ សុំប្តឹងទាមទារសំណងជម្ងឺចិត្ត៦០.០០០ ដុល្លារ(ប្រាំមួយម៉ឺនដុល្លារ) និងសុំអោយតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់។

   ក្រៅពីខ្លឹមសារនៃពាក្យបណ្តឹង ជនរងគ្រោះក៍បានបរិយាយតាមទូរសព្ទ័បន្ថែមថាបុគ្គលឈ្មោះនាក់ប៉ុណ្ណា រិទ្ធិ ដែលមានមុខងារជានាយកអង្គការខាងលើ គឺជាមនុស្សមានអត្តរិត ពឹសពុល កឹបកេង និងព្រៃផ្សៃមកលើបុគ្គលិករបស់ខ្លួន គ្មានហេតុផល។
  យោងតាមពាក្យបណ្តឹងនិងការបរិយាយ អាចបញ្ជាក់ បានថា នាយកអង្គការរូបនេះ នឹងត្រូវប្រឈមតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាក់ជាមិនខាន។
   អង្គភាព សៀមរាបធូដេ នៅមិនទាន់ទទួលបានការបកស្រាយពីលោក នាក់ ប៉ុណ្ណារិទ្ធិ នៅឡើយទេជុំវិញការចោទប្រកាន់នេះ។ អង្គភាព រងចាំទទួលការឆ្លើយ តបរាល់ម៉ោងធ្វើការ និងបន្តផ្សព្វផ្សាយព័ត៌មាននេះក្រោយទទួលបានព័ត៌មានបន្ថែម..៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories