Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ចាប់វាយខ្នោះជនជាតិវៀតណាមម្នាក់បញ្ជូនទៅតុលាការ ករណីឆបោក(ចាយលុយក្លែងក្លាយ)

ចាប់វាយខ្នោះជនជាតិវៀតណាមម្នាក់បញ្ជូនទៅតុលាការ ករណីឆបោក(ចាយលុយក្លែងក្លាយ)

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ បានចាប់វាយខ្នោះបុរសជនជាតិវៀតណាមម្នាក់ បញ្ជូនទៅតុលាការ ករណី ឆបោក។

ជនសង្ស័យ ឈ្មោះ ឡេវ ទេវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង. ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល នៅចំណុចចំណតរថយន្ត មុខ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប  ជនសង្ស័យ ឈ្មោះ ឡេវ ទេវ និងបក្ខពួក បានប្រាប់ទៅជនរងគ្រោះ ឈ្មោះ ស៊ិន សូភី ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ថា រូបគេស្គាល់អ្នករកស៊ីនៅប្រទេសថៃ មានប្រាក់ដុល្លារជាច្រើន។ គេត្រូវការយកប្រាក់នោះមកប្តូរប្រាក់បាត ដោយមានប្រាក់ចំនួន ៥០.០០០$ (ប្រាំមុឺនដុល្លារអាមេរិក) យកមកប្តូរប្រាក់បាត ចំនួន ១.២០៥.០០០បាត (មួយលានពីរសែនប្រាំពាន់បាត)។

   ប្រភពបន្តថា ដោយជនរងគ្រោះយល់ឃើញថា ចំណេញខ្ពស់បែបនេះ ជនរងគ្រោះក៏បានយកប្រាក់ដុល្លារបស់ខ្លួនចំនួន ៣៦.០៥៤$ (បីមុឺនប្រាំមួយពាន់ហាសិបបួនដុល្លាអាមេរិក) ទៅដូរយកប្រាក់ បាតបានចំនួន ១.២០៥.០០០បាត (មួយលានពីរសែនប្រាំពាន់បាត)។  លុះដល់វេលាម៉ោងកើតហេតុខាងលើ ជន សង្ស័យបាននាំជនរងគ្រោះទៅជួបភាគីម្ចាស់ប្រាក់ដុល្លារ ដែលមានជនជាតិថៃ ម្នាក់និងជនជាតិខ្មែរ ០២ នាក់។ ពេលនោះពួកគេក៏បានប្ដូរកញ្ចប់ប្រាក់គ្នាហើយ ក្រុមជនសង្ស័យ បានលួចប្តូរកញ្ចប់ប្រាក់ដុល្លារក្លែង ក្លាយ ឲ្យមកជនរងគ្រោះ និងបានជិះរថយន្តគេចខ្លួនបាត់តែម្ដង។


   ជនរងគ្រោះក៏បានបើកកញ្ចប់ ប្រាក់នោះមើលម្តងទៀត ទើបដឹងថាជាប្រាក់ដុល្លារក្លែងក្លាយ (កញ្ចប់ប្រាក់ត្រូវបានគេលួចប្តូរ) ហើយក៏បានឃាត់ខ្លួនឈ្មោះ ឡេវ ទេវ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

  ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួម មាន៖ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ប្រភេទក្រដាស ១០០ដុល្លា ចំនួន ១០.១៥០.០០០សន្លឹក កាតធនាគារវីង១ និងទូរស័ព្ទ១គ្រឿង៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories