Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ

ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ

សៀមរាប៖ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩។


   នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួង ទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាយោគៈអន្ដរជាតិលើកទី៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។

មានវត្តមាននៅក្នុងទិវានេះដែរ មានឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀម រាប និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជា។

ទិវាយោគៈនៅឆ្នាំនេះមានអ្នកចូលរួមផុសផុល ភាគ ច្រើនជាសិស្ស ដែលពួកគេមកពី សាលារៀននៅក្នុងក្រុងសៀមរាប៕


About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories