Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់

ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរ វត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០ គីឡូ ក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុម ការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹង បង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរ អង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕


About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories