Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / និស្សិតសាកលវិទ្យាល័យន័រតុន ៧០០ នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ​ ក្នុងតំបន់រមណីយដ្ឋានអង្គរ

និស្សិតសាកលវិទ្យាល័យន័រតុន ៧០០ នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ​ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឆ្នាំ៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ​ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញដោយក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរាផងដែរ។

ក្នុងពិធីសំណេះសំណាល និងការធ្វើបទបង្ហាញមួយត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ អ៊ិមព្រេសអង្គរ។

មានមតិសំណេះសំណាលនៅពេលនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករង និងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានចាត់ទុក ដំណើរទស្សនកិច្ចសិក្សានៅពេលនេះ ថាជាផ្នែកមួយដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតស្វែងយល់ និងចាប់អារម្មណ៍​​ដល់ការងារប្រាសាទបុរាណ។ ឯកឧត្តមសង្ឃឹមថា ទៅអនាគតអាច​នឹងមានក្រុមនិស្សិត​មកចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ខណៈដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរា ក៏ត្រូវការធនធានបន្ថែមសម្រាប់ការងារទាំងនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ ក៏មានការធ្វើបទបង្ហាញពីការបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងប្រាសាទថ្ម កំណាយស្រាវជ្រាវបុរាណវិទ្យា និងកំណាយសង្រ្គោះមុនធ្វើការជួសជុល និងបទបង្ហាញ​អំពីហានិភ័យ​ប្រាសាទ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories