Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា

និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា និស្សិតមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្នាំទី៤ ជំនាន់ទី២៨ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៨៣នាក់ បានចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទសិក្សាស្រាវជ្រាវពីកត្តាបរិស្ថាន និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដំណើរការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។

ក្នុងឱកាសនោះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកជំនាញមួយចំនួននៃអាជ្ញាធរជាតិអប្សរា ជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់និស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញដល់និស្សិតទាំង៨៣នាក់ បានសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងកិច្ចការអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ក្នុងតំបន់អង្គរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories