Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំស្តី ពី៖ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំស្តី ពី៖ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពី៖ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប្រធាន អនុ ប្រ ធាននាយកដ្ឋាន តំណាងស្ថាប័នអង្គការដៃគូ តំណាងអង្គភាពនគរបាលបេតិកភណ្ឌ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្នុងតំបន់ ព្រមទាំងមន្ត្រី – បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនិងបេតិកភណ្ឌ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើក ឡើងថា ការបំរែបំរួលអាកាសធាតុ គឺជាបាតុភូតទូទៅសម្រាប់សាកលលោកទាំងមូល មិនមែនកើតឡើងតែនៅប្រទេសកម្ពុជាមួយនោះឡើយ។ ដូច្នេះបើសិនជាយើងបានគ្រប់គ្រងបានល្អប្រសើរ ផលប៉ះពាល់គឺមានតិច ជាពិសេសសម្រាប់តំបន់បេតិកភណ្ឌ។

ឯកឧត្តមបន្តទៀតថា អាជ្ញាធរជាតិអប្សរាមិនមែនទើបតែគិតអំពីបញ្ហាការបំរែបំរួលអាកាសនោះទេ ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិធានការណ៍មួយច្បាស់លាស់ ក្នុងការទប់ទល់ និងបំរែបំរួលអាកាស ធាតុនេះ អាចជះប៉ះពាល់ជាវិជ្ជមាន ទៅលើរមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភព មានដូចជា៖ សកម្មភាពថែរក្សាទេសភាពវប្បធម៌ មានទាំងប្រាសាទ ទឹក និងព្រៃឈើ រួមបញ្ជូលគ្នា។

សកម្មភាពដាំដើមឈើឡើងវិញ នៅតំបន់រមណីយ ដ្ឋានអង្គរបានធ្វើឡើងជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ២លានដើម បន្ថែមពីនេះការចែកជូនកូនឈើ ជូនសាធារណជនទូទៅយកទៅដាំដុះបន្ត។ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពីបុរាណ ជាការងារមួយដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដោយបានស្តារប្រឡាយបុរាណ ត្រពាំងបុរាណ ការស្តារនិងបញ្ជូលទឹកក្នុងកសិន្ធុធំៗនៅក្នុងតំបន់អង្គរ។ ការបន្តសកម្មភាពជួសជុល និងបញ្ជូលទឹកនៅតាមបារាយណ៍បុរាណជាច្រើនទៀត នៅជុំវិញរមណីយដ្ឋានអង្គរ និងបន្តសហការជាមួយស្ថាប័នដៃគូនានា តាមដានអំពីគុណភាពខ្យល់ នៅតំបន់រមណីយដ្ឋានអង្គរជាដើម៕


About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories