Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម

សៀមរាប÷ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការគ្នាទល់ទ្រខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលរហែកប្រេះធ្នឹមនៅចំពាក់កណ្តាលដែលអាចនឹងមានហានិភ័យ ដើម្បីថែរក្សាការពារឱ្យមានសុវត្ថិភាពឡើងវិញ។ អស់រយៈពេលជាងពីរសប្ដាហ៍មកហើយដែលខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម បានបិទចរាចរជាបណ្ដោះអាសន្ន ដើម្បីទល់ទ្រថ្មធ្នឹមផ្នែកខាងកើត ក្នុងការជួយសង្គ្រោះខ្លោងទ្វារនេះ ព្រមទាំងការពារសុវត្ថិភាពចំពោះភ្ញៀវទេសចរផង។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា តាមអនុសាសន៍អ្នកជំនាញអាយស៊ីស៊ី-អង្គរ ប្រជុំចុងក្រោយកាលពីនៅចុងឆ្នាំ២០២២កន្លងទៅ តម្រូវឱ្យមានការទល់ទ្រ ក្នុងនោះក្រុមការងារក៏បានប្រើដែកអ៊ីណុកចំនួនបីដើម យកមកដាក់ដើម្បីឱ្យធ្នឹមនេះមានលំនឹងឡើងវិញ។

ជាមួយគ្នានោះដែរ ក៏មានការរើថ្មដែលក្រៀកហែកមួយចំនួន រួចហើយរៀបដាក់ទៅកន្លែងដើមឡើងវិញ។ លោក Sing Sood បានបន្តថាបច្ចុប្បន្ន ខ្លោងទ្វាខាងលិចរបស់ប្រាសាទតាព្រហ្មនេះដោយសារតែអាយុកាលរបស់សំណង់ កំពុងមានការរហែកប្រេះធ្នឹម មានការស្រុតគ្រឹះតួខ្លោងទ្វារ ហើយមុខព្រហ្មទាំងបួននៅកំពូលខាងលើត្រូវបានក្រៀកហែក។ ករណីនេះ ក្រុមអ្នកជំនាញបានប្រើខ្សែកាបរឹតបន្ដឹងការពារការរលុះធ្លាក់ថ្មដោយយថាហេតុណាមួយ។

ក្រោយពីការងារនេះបានបញ្ចប់រួចរាល់ ក្រុមការងារនឹងពិនិត្យតាមដានស្ថានភាពខ្លោងទ្វារនេះ មុននឹងសម្រេចបើកឱ្យដំណើរការចរាចរធម្មតាឡើងវិញ។

ក្នុងអំឡុងពេលអនុវត្តការងារទល់ទ្រនេះ ក្រុមការងារបានរៀបចំរន្ទារធ្វើជណ្តើរបណ្តោះអាសន្នសម្រាប់ឆ្លងកាត់កំពែងថ្មបាយក្រៀម ដើម្បីឱ្យភ្ញៀវទេសចរបានចេញចូលបណ្ដោះអាសន្នជំនួសខ្លោងទ្វារដែលកំពុងបិទនោះមួយរយៈ។

ក្រុមអ្នកជំនាញក៏បានសុំការយោគយល់អធ្យាស្រ័យពីសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ដែលបានមកទស្សនាប្រាសាទតាព្រហ្ម៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories