Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ

ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ


.សៀមរាប៖ ថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា មិនមានការពុលអាហារនៅក្នុងហាងរបស់ខ្លួនដូចការ ចោទប្រកាន់នោះឡើយ។ នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដតែប៉ុណ្ណោះ។


  .ការបកស្រាយបំភ្លឺបែបនេះ គឺបន្ទាប់ពីមានការចុះ ផ្សាយនៅក្នុងកេហទំព័រ និង បណ្តាញផ្សព្វផ្សាយមួយ ចំនួនថា មានមនុស្សប្រមាណជាង១០នាក់បានពុលអាហារនៅក្នុងហាង អាហារប៊ូហ្វេស្រីខួចខិនថេនើរ កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមនុស្ស៣នាក់មានអាការ:ធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យហើយ១០នាក់ទៀតមានអាការ:ស្រាល។

  .ម្ចាស់ហាងខាងលើបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ១៥ខែកក្កដា បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ទៅពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែនៅព្រឹកថ្ងៃទី១៦ ខែដដែល ក៍ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរសព្ទ័មកគាត់ថា មានពួកគេជាង១០នាក់មានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នណាម្នាក់កើតអី។ លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា ពួកគាត់(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបងស្រកីចេញ)ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួក គេ ទាមទារតម្រូវអោយគាត់(ម្ចាស់ហាង)ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។
  .ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៍អាចទាក់ទងនិងសុខភាពផងដែរ។ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយ ក៍អាចបង្កអោយមានអាការ:ផងដែរ។ អីចឹងទេក្នុងនាមជាម្ចាស់ ហាង ស្រីខួចខិនថេនើរ សូមបញ្ជាក់ជូនថា មិនមានអាហារណាមួយពុលនៅក្នុងហាងរបស់ខ្លួនឡើយ។

.ជាមួយនឹងការបងស្រាយនេះ ម្ចាស់ហាង អាហារប៊ូហ្វេស្រីខួច បញ្ជាក់ជូនដល់​ អតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងមហាជនទូទៅ សូមកុំមានការយល់ច្រឡំ។ ក្រៅពីនោះ ស្រីខួចក៍បានបញ្ជាក់បន្ថែមថា សំដីគឺជាអាវុធ សូមកុំប្រើសំដី ដើម្បីបំផ្លាញអ្នកដទៃ។អីចឹងទេ បើមនោសញ្ចេតនា ពួកគាត់អាចជួយដោះ ស្រាយខ្លះ តែបើតម្រូវ មនអាចនោះឡើយ ពីព្រោះអាហារក្នុងហាងរបស់គាត់ ពិតជាមានអនាម័យ គ្មានជាតិពុលនោះឡើយ។

.សូមបញ្ជាក់ថា អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មី ម្តុំផ្សារញ៉ែ។ អា ហារប៊ូហ្វេស្រីខួច មានអនាម័យ មានផាសុខភាព តម្លៃសមរម្យ៕

dav
sdr

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories