Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ករណីឪពុករាលកៃកាំភ្លើង បណ្តាលអោយកូនស្រីស្តាប់ ហើយម្តាយកាប់ក្បាល៣កាំបិត សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ទៅព្យាបាលរបួសសិន

ករណីឪពុករាលកៃកាំភ្លើង បណ្តាលអោយកូនស្រីស្តាប់ ហើយម្តាយកាប់ក្បាល៣កាំបិត សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ទៅព្យាបាលរបួសសិន

ព្រះវិហារ៖ ករណីឪពុក ជោគជាំដោយភាពស្រវឹង ធ្វើ អោយរាលកៃកាំភ្លើងកែច្នៃ បណ្តាលអោយកូនស្រីស្តាប់ ហើយម្តាយទប់កំហឹងមិនបាន ស្ទុះទៅកាប់ក្បាលប្តី៣កាំបិតបណ្តាលអោយរងរបួសធ្ងន់ ភ្លាមៗ សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឪពុក ទៅព្យាបាលរបួសសិន ទើបបន្តនិតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២៣ នៅវេលាម៉ោង 11:00នាទី នៅចំណុចខ្ទមចំការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ មានករណីមនុស្សឃាតដោយអចេតនា ឪ ពុកជោគជាំដោយភាពស្រវឹង ធ្វើអោយរាលកៃកាំភ្លើងកែច្នៃ ត្រូវកូនស្រីបង្កើតរបស់ខ្លួនដែលទើបមានអាយុ ១២ឆ្នាំស្លាប់ភ្លាមៗ។

សមត្ថកិច្ចខេត្តព្រះវិហារបានអោយដឹងថា ករណីមនុស្សឃាត ដោយអចេតនា នេះបង្កឡើងដោយជនសង្យ័យជាឪពុកបង្កើត រាលកៃអាវុធកែច្នៃ(កាបុិន)ចំកូនស្រីបណ្ដាលឱ្យស្លាប់តែម្ដង។

ជនបង្កឈ្មោះ រិន គង់ ភេទប្រុស អាយុ36ឆ្នាំមុខរបរកសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បច្ចុប្បន្ន រស់ នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី។ ជនរងគ្រោះ ឈ្មោះ រិន ខាត់ណា ភេទស្រី អាយុ12 ឆ្នាំ មុខរបរសិស្ស។

សមត្ថកិច្ចបានបន្តថា មូលហេតុ: ជនបង្កជាមនុស្សញៀនស្រា បានយកអាវុធកែច្នៃមកលេង បណ្តាលឲ្យរាលកៃផ្ទុះត្រូវជនរងគ្រោះជាកូនស្រីតែម្តង។ ភ្លាមៗនោះ ឈ្មោះ ព្រេជ សុភាព ត្រូវជាប្រពន្ធ ជនបង្កបានទាញកាំបិតកាប់ក្បាលប្តីចំនួន៣កាំបិតព្រោះតែទប់កំហឹងមិនបាន ដោយឃើញប្ដីធ្វើអោយរាលកៃអាវុធត្រូវកូនខ្លួនឯងស្លាប់។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុនាំជនបង្ក ទៅព្យាបាលនៅមណ្ឌលសុខភាព រួចបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះវិហារសិន ទើបអនុវត្តនិតិវិធីជាក្រោយ។ ចំណែកឯ សាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories