Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / គ្មានការអៀនខ្មាស! បុគ្គលមានឥទ្ធិពលម្នាក់ ទៅធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន

គ្មានការអៀនខ្មាស! បុគ្គលមានឥទ្ធិពលម្នាក់ ទៅធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន

សៀមរាប៖ ពិតជាគ្មានការអៀនខ្មាស បុគ្គលដ៌មានឥទ្ធិពលនៅក្នុងខេត្តសៀមរាប ម្នាក់បានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិ ស្របពេលអាជ្ញាធរមាន សមត្ថកិច្ចកំពុងរវល់រៀបចំសណ្តាប់ ធ្នាប់ សម្រាប់ការ បោះឆ្នោតនាពេលខាងមុខនេះ។

យោងតាមការបង្ហើបពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ទី តាំងដែលបុគ្គលមានអំណាចខាងលើធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពដដែល ដែលសុំមិនបង្ហាញឈ្មោះ បានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបង ប្អូនបង្កើត របស់លោកឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។

ប្រភពខាងលើបានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលរូបនោះលួចធ្វើរបង កាលពីដើមឡើយជាចម្ការពនាចររបស់ប្រជាពលរដ្ឋ(ចូលកាប់ព្រៃរានយកដី)លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យឈ្មោះ ឃឹម ប៉ូសាយ។ ចាប់តាំងពីបានទិញដីនោះមក បុគ្គលឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលត្រូវជាក្មួយ ប្រុសបង្កើតរបស់បុគ្គលឃឹម ប៉ូសាយ នៅធ្វើជាអភិ បាលស្រុកបន្ទាយស្រីមកម៉្លេះ។ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជា ពលរដ្ឋ។ លុះពេលបច្ចុប្បន្នដោយឃើញឱកាសល្អក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ បុគ្គលឃឹម  ប៉ូសាយ ក៏បានលួចធ្វើបន្ថែមទៀតដោយចេញជាផ្លែផ្កាដូចក្នឥងរូបបែបនេះ ។


  .ជាមួយនឹងសកម្មភាពចង់បានដីអូរ ដីស្ទឹង ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ដោយគ្មានការអៀនខ្មាសពី សំណាក់បុគ្គលមានឥទ្ធិពល ឃឹម ប៉ូសាយនេះ ពល រដ្ឋក៍ដូចជាមហាជនទូទៅសំដែងការព្រួយបារម្ភ ខ្លាច ក្រែងអាជ្ញាធរទប់ស្កាត់មិនបានល្អ ហើយបុគ្គលខាង លើលួចធ្វើបន្តទៀត។

  .ប៉ុន្តែ ទោះបីយ៉ាងណា គេរំពឹងថា អាជ្ញាធរគ្រប់ជាន់ ថ្នាក់ នឹងប្រើកណ្តាប់ដៃដែក វាយកម្ទេចរបងថ្ម ដែលរំលោភបំពានមកលើអូរធម្មជាតិភ្នំគូលែននេះ ជាក់ជាមិនខាន។
ពាក់ព័ន្ធការលើកឡើងនេះ អង្គភាពសៀមរាបធូដេ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ឃឹម ប៉ូសាយបាននៅឡើយទេ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories