Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ

សៀមរាប៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិត នៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមក ហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទ បន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទ បន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។

ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណា តែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។
ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទ បន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហ ភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី ទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

សូមបញ្ជាក់ថា ការជួសជុលបង្កាន់ដៃនាគជ្រុងខាងត្បូងឈៀងខាងលិច មានប្រវែង១២ម៉ែត្រ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦  ជួសជុលបង្កាន់ដៃនាគនៅមុខខាង លិច មានប្រវែង០៨ម៉ែត្រឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បង្កាន់ដៃនាគប្រវែង៦ម៉ែត្រ នៅមុខខាងកើតឈៀងខាងត្បូង ឆ្នាំ២០២០។ ប្រវែង២២ម៉ែត្រនៅមុខខាង ជើងកណ្តាល និងឈៀងខាងកើត ឆ្នាំ២០២០។ ប្រវែង៣០ម៉ែត្រ នៅជ្រុងនិរតីខាងក្នុងរោងទងទី១ ឆ្នាំ២០២១


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories