Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្ស ប្រា សាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះ ទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទ បាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេង ទៀត។

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទ បុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។

លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទ បុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩ -១៩៣០ម្ដងមកហើយ។ ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទ បាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ។

ក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែល គេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ ការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខនេះ ៕

About siemreaptoday

Check Also

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories