Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អជ្ញាធរជាតិអប្សរាពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ

អជ្ញាធរជាតិអប្សរាពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ

ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្ត ទុកដាក់ជាប្រចាំ។ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗជូនភ្ញៀវទេសចរ ពេលចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ  ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញា ពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ។ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ  មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល ពិសេស តាមជណ្តើរឡើងដែលមានសភាពចោតខ្លាំង  ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព។ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនា ប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕

About siemreaptoday

Check Also

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយអនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួប ពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ (The …

Leave a Reply

Your email address will not be published. Required fields are marked *

Categories