Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ

អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ

សៀមរាប៖ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួស ជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣ កន្លងមក។


លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រា សាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។  ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នក ជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រា សាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាង ណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើង វិញ។   


លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទ ត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ ខាង មុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។
ក្រោយការងារជួសជុលរួចរាល់ អ្នកជំនាញរំពឹងថា តួ ប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែង យល់។

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយ មានប្រាង្គចំនួន៣ បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រ ហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories