Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម ២៩ឆ្នាំក្នុងការងារអភិរក្សប្រាសាទបុរាណ

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម ២៩ឆ្នាំក្នុងការងារអភិរក្សប្រាសាទបុរាណ

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។

ស្ថិតក្នុងវ័យ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។

មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញ ការងារថែរក្សា អភិរក្សប្រាសាទបុរាណដែរ។

ម្យ៉ាងទៀត ការជួសជុលប្រាសាទនេះក៏ជាការបន្តពីជីតា ឪពុករបស់គាត់ ហើយក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេសតាំងពីឆ្នាំ១៩៩៤មកដែរ។ ក្នុងរយៈពេលជាង២៩ឆ្នាំមកនេះ លោកព្រឹទ្ធាចា្យបានបំពេញការងារជួសជុលប្រាសាទឥដ្ឋដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។ល។

ជាការចែករំលែកព័ត៌មាន លោកព្រឹទ្ធាចារ្យបានលើកពីវិធីសាស្ត្រនៃការជួសជុល និងការតភ្ជាប់ប្រាសាទឥដ្ឋដោយរៀបរាប់ថា ការជួសជុលប្រាសាទបុរាណដែលធ្វើអំពីឥដ្ឋនីមួយៗ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រូវសិក្សាពីទិសឬជ្រុងរបស់ឥដ្ឋ ថាតើ មានចំណុចណាខ្លះដែលក្រៀកចេញឬស្រុតចុះ? ត្រូវមើលឱ្យច្បាស់លាស់ថាតើដុំឥដ្ឋមួយណាដែលខូចខាតត្រូវដកចេញ និងមួយណាត្រូវទុកវាដើម្បីធ្វើការជួសជុលជាដើម។

ចំណែកលក្ខណៈនៃការតភ្ជាប់ឥដ្ឋទៀតសោត មុន ដំបូង គឺត្រូវកោសកម្ទេចដី សម្អាតឬសឈើ កម្ទេចកម្ទីរួចហើយ លាងទឹកឱ្យស្អាត ដោយត្រូវមើលកម្រាល ឥដ្ឋ តើឥដ្ឋនេះមានកម្រាស់ប៉ុណ្ណា? ជួនកាលឥដ្ឋខ្លះមានកម្រាស់២ហ៊ុន ៣ហ៊ុន ៤ហ៊ុន រួចហើយត្រូវដាប់កម្រាស់ឥដ្ឋឱ្យស្មើៗគ្នា៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories