Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកប ដោយប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកប ដោយប្រសិទ្ធភាព

កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយ ស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុ ប្រ ធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធ ភាព។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ នាបរិវេណនាយកដ្ឋានសណ្តាប់ធ្នាប់ ដោយមានសិក្ខាមចូលរួមចំនួន៥០នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានោះថា នេះជាលើកទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី«តួនាទីអ្នកគ្រប់គ្រងប្រាសាទ»នេះឡើង។  ដោយយល់ថាពិតជាសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់អ្នកគ្រប់គ្រងប្រាសាទ។ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវកិច្ចការពារ ការងារអភិរក្ស ការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិ ដោយសហការ ជាមួយដៃគូនានាដូចជា៖ អាជ្ញាធរខេត្ត ស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ អង្គការជាតិ និងអន្តរជាតិនានា ដែលមានគោលដៅរួម ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អាជ្ញាធរជាតិអប្សរា មានក្តីរំពឹងថា សិក្ខាកាមដែលបានចូលរួម នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ រួមទាំងការងារ គ្រប់គ្រងមន្រ្តី-បុគ្គលិក ក្រោមឪវាទរបស់ខ្លួន កាន់តែប្រសិទ្ធភាពខ្ពស់។ ជាពិសេសសិក្ខាកាម ដែលត្រូវបានជ្រើសរើស ជាអ្នកគ្រប់គ្រងបាសាទបានយល់ជ្រួតជ្រាប លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕


About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories