Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ប្រាសាទបន្ទាយសំរ៉ែជម្រើសទស្សនាល្អសម្រាប់ទេសចរចូលចិត្តភាពស្ងប់ស្ងាត់

ប្រាសាទបន្ទាយសំរ៉ែជម្រើសទស្សនាល្អសម្រាប់ទេសចរចូលចិត្តភាពស្ងប់ស្ងាត់

ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី​ភូមិព្រះដាក់​ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត​ប្រាសាទនេះដែរ។

តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ​មានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។

ភ្ញៀវទេសចរដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បញ្ជាក់ថា ជួនកាលពួកគេចូលទស្សនាប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។

ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែង​សម្រាប់ទេសចរអង្គុយលេង​នៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories